លោក ខេង យ័ន ឋានន្តរស័ក ថ្នាក់ លេខ ២ ត្រូវបានតែងតាំង ជាអភិបាល នៃគណអភិបាល ក្រុងកែប ជំនួស លោកស្រី ទឹត្យ សុខា ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត
ខេត្តកែប ៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាល ខេត្ត កែប បានអញ្ចេីញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាលក្រុងកែប នារសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ នៅសាលា ក្រុងកែប វត្តមានអញ្ជើញ ចូលរួម មាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាល រងខេត្ត និង អស់លោក លោកស្រី មន្ត្រីរាជកាអាជ្ញាធរ ពាក់ព័ន្ធ ជាច្រើន នាក់ទៀតផងដែរ។
យោងតាមសំណើរ របស់ក្រសួងមហាផ្ទៃសម្រេច ប្រកា ១ ត្រូវបានតែងតាំង មន្ត្រីរាជកាឲ្យកាន់តំណែងជាអភិបាលក្រុងកែប ដូចមាន នាមខាងក្រោម ១ លោក ខេង យ័ន ឋានន្តរស័ក ថ្នាក់ លេខ ២ ជាអភិបាល នៃគណអភិបាល ក្រុងកែប ជំនួស លោកស្រី ទឹត្យ សុខា ដែល តែងតាំងជាអភិបាលរងខេត្ត ។
មានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត នាឱកាសនោះ លោក ខេង យ័ន អភិបាល ក្រុង ថ្មី បានសម្តែងនូវក្តី កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់កិត្តិយស និងទំនុកចិត្ត ប្រគល់តួនាទីជាអភិបាលក្រុងកែប ដើម្បីរួមចំណែកលើកកំពស់ប្រសិទ្ធិភាពការងារ ពិសេស ការអភិវឌ្ឍន៍ ក្រុងកែប ឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ។ ជាការតបស្នងទៅនឹងទំនុកចិត្តក្នុងការប្រគល់ ភារកិច្ចថ្មីនេះ លោកអភិបាលក្រុងថ្មី បានប្តេជ្ញាខិតខំសម្រួចឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ច បំរើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានលទ្ធផលល្អប្រសើរ ថែមទៀត ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានផ្តាំផ្ញើដល់ លោកអភិបាលក្រុងថ្មី ឲ្យបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អទាំងក្នុងគណៈអភិបាល ក្រុមប្រឹក្សា និងមន្ទីរ អង្គភាព ជុំវិញ ក្រុង ខេត្ត រដ្ឋបាលក្រុង ស្រុក ទំនាក់ទំនងល្អជាមួយ រដ្ឋបាល ឃុំ សង្កាត់ សំដៅលើក កំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។
ជាមួយគ្នានេះ រដ្ឋបាលគ្រប់ថ្នាក់ ត្រូវជម្រុញការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដោយផ្តោតសំខាន់លើគោលដៅជាយុទ្ធសាស្ត្រ គឺ រួមគ្នាដើម្បីធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ។ រួមគ្នាបន្តថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ ឲ្យ បានល្អរប្រសើរ ថែមទៀត
ត្រូវ ចូលរួមការពារ ផលប្រយោជន៍ សាធារណ និងជៀសវាង ការចូលរួម ក្នុងសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់ សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវយកចឹត្តទុកដាក់ គ្រប់ គ្រង ដោះស្រាយ ជម្លោះ និងកាទាមទាតវា ដោយសន្តិវិធី លើគោលកាច្បាប់ និងយុត្តិធរសង្គម និងត្រូវជៀសវាងដាច់ខាត នូវការប្រើអំពើហឹង្សារ គ្រប់រូបភាព ជំរុញការអនុវត្ត ភូមិឃំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិទាំង ៧យ៉ាង ដើម្បីឱ្យ មានប្រសិទ្ធិភាព និងត្រូវបន្តអនុវត្តន៍ វិធានការ ដើម្បីប្រយុត្តិ ប្រឆាំង និងជំងឺកូវីដ ១៩ ព្រមទាំងការដោះស្រាយ ផលប៉ះពាល់ ដែលបណ្តាលមកអំពីជំងឺ ដ៍កាចសាហាវនេះ ៕ Sila Sarin