ឯកឧត្តម លី រស្មី ៖ ក្រោយពេលចាប់ឆ្នោតរយៈពេល៦ថ្ងៃបងប្អូនប្រជាពលរដ្ឋ អាចទៅមើលទីតាំងដីឡូតិ៍របស់ខ្លួន និងអាចសាងសង់ទីលំនៅបានហើយ
អត្ថបទដោយ៖
ឈឹម សុផល
សៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ក្រោយពេលចាប់ឆ្នោតរយៈ៦ថ្ងៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីសំណង់ខុសច្បាប់នៅក្នុងតំបន់រមនីយដ្ឋានអង្គរ អាចទៅមើលទីតាំងដីឡូតិ៍របស់ខ្លួន និងអាចសាងសង់ទីលំនៅបានហើយ។ ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា ឥឡូវនេះ ក្រុមការងារបាននិងកំពុងធ្វើហេដ្ឋារចនសម្ព័ន្ធទាំងអស់នេះ ។ ក្រោយពេលធ្វើផ្លូវរួចរាល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប និងធ្វើការកំណត់និយាមការក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ត ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។