មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី៖ តំបន់រុនតាឯកនេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៤ សំរាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានស្មគ្រ័ចិត្តរើទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកតាំងទីលំនៅ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងឡើង
អត្ថបទដោយ៖
ឈឹម សុផល
ខេត្តសៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា តំបន់រុនតាឯកត្រូវបានបង្កើតឡើងនៅឆ្នំា២០០៤ ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេះពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុនតាឯក ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ០០៧០។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីការរៀបចំបន់នេះរួចមក រាជរដ្ឋាភិបាល បានកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ ផ្ទះនិងសំណង់សាសនា ទីកន្លែងកសិកម្ម និងអាងស្តុកទឹក ផងដែរ។
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។