ឯកឧត្តម លី រស្មី៖ រហូតមកដល់ពេលនេះប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរចំនួន ២ភូមិ បានមកចាប់ឆ្នោតយកក្បាលដីឡូតិ៍
អត្ថបទដោយ៖
ឈឹម សុផល
ខេត្តសៀមរាប៖ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ បានគូសបញ្ជាក់ថា រហូតមកទល់និងពេលនេះ ប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ២ភូមិ បានមកចាប់ឆ្នោតយកក្បាលដីឡូតិ៍ របស់ខ្លួន មានជាង៦០០គ្រូសារក្នុងនោះ មានភូមិ ទក្សិនត្បូង និងភូមិត្រពាំងសេះ ដែលបានចាប់ឆ្នោតរួចរាល់ហើយ ខណៈដែលរាជរដ្ឋាភិបាលបានត្រៀមរៀបចំប្លង់ក្បាលដីជាង៦ពាន់ក្បាលដី ស្មើរនិង ១០៤៦.៥ ហិកតាកន្លះ ជូនបងប្ងូនប្រជាពលរដ្ឋដែលបានវាស់វែងរួចរាល់ នៅក្នុងតំបន់ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។