ស្រ្តីម៉េម៉ាយរស់នៅជាមួយក្មួយអរគុណរាជរដ្ឋាភិបាលដែលផ្តល់ដីសមរម្យសំរាប់គាត់ដែលស្ម័គ្រចិត្តរុះរើទីលំនៅពីដងស្ទឹងសៀមរាប មកកាន់តំបន់ធម្មជាតិរុនតាឯក
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ខេត្តសៀមរាប៖ អ្នកស្រី ចាន់ ខេង បាននិងកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាមួយក្មួយបង្កើត ប្រកបរបរលក់ឥវ៉ាន់ចាបហួយ បានឱ្យដឹងថា ពីមុនអ្នកស្រីរស់ខុសច្បាប់នៅតាមដងស្ទឹងសៀមរាបខេត្តសៀមរាប បន្ទាប់ពីរាជរដ្ឋាភិបាលបានរៀបចំសាងសង់ផ្ឡូវ៣៨ ខ្សែនៅក្នុងខេត្ត រួចមក អាជ្ញាធរអប្សរា បានរៀបចំឱ្យប្រជាពលរដ្ឋ មករស់នៅក្នុងតំបន់ធម្មជាតិរុនតាឯកនេះតែម្តង។ បន្ទាប់ពីបានមករស់នៅទីនេះ អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលរាជរដ្ឋាភិបាល បានធ្វើការដោះស្រាយជូនគាត់ បានសមរម្យ ជាមួយនិងប្លង់កម្មសិទ្ធច្បាស់លាស់ មិនមានការភ័យខ្លាចដូចកាលពីមុនៗ។
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។