ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ គិតត្រឹមថ្ងៃទី២៦ ខែសីហា ការងារចុះវាស់វែងក្បាលដី និងកំណត់អត្តសញ្ញាណអ្នកកាន់កាប់ដីខុសច្បាប់នៅតំបន់អង្គរ បានជិត ៦ពាន់ហិកតា
ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ ការងារចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងការងាររៀបចំទីតាំងភូមិធម្មជាតិរុនតាឯក ទទួលបានលទ្ធផលដូចខាងក្រោម៖ ការងារវាស់វែងក្បាលដីបាន ៣៥ ៧៨៤ក្បាលដី ទំហំ ៥ ៩០៣ ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១៩ ៥៨៣ ក្បាលដី, ក្បាលដីគ្មានសំណង់ ចំនួន ១៤ ០៩៨ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន ២ ១០៣ ក្បាលដី។
ប្រភពហ្វេសបុកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដដែលបានឱ្យដឹងដា សំរាប់ការងារឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរាបានទំហំ ៣២,០៧ ហិកតា។ ឯការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ១ ៣៣០ ម៉ែត្រ៕ ដោយ៖ ង៉ាន់ ទិត្យ