ដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិកំពុងរៀបចំទៅកាន់រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់អ៊ុយក្រែន

កៀវ៖ ការរៀបចំកំពុងដំណើរការសម្រាប់ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ដើម្បីចុះធ្វើអធិការកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងប្រទេសអ៊ុយក្រែន ជាទីដែលការបាញ់ផ្លោងជាបន្តបន្ទាប់កំពុងបង្កើនការព្រួយបារម្ភអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរ។

រោងចក្រនុយក្លេអ៊ែរដ៏ធំនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែននេះ ត្រូវបានកងកម្លាំងរុស្ស៊ីរឹបអូស។ អ៊ុយក្រែន និងរុស្ស៊ីបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) លោក Rafael Grossi សង្ឃឹមថា នឹងដឹកនាំក្រុមអ្នកជំនាញទៅត្រួតពិនិត្យរោងចក្រនៅដើមក្រោយសប្តាហ៍នេះ។

គ្រប់ក្រសែភ្នែកទាំងអស់បាននិងកំពុងសម្លឹងមើល ថាតើដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារ IAEA ដែលបានគ្រោងទុកនេះ នឹងជួយធានាសុវត្ថិភាពរបស់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែរឬទេ ខណៈដែលយោធារុស្ស៊ីត្រូវបានគេជឿជាក់ថា កំពុងប្រែក្លាយរោងចក្រនេះទៅជាមូលដ្ឋាន៕ ប្រភព៖ NHK ប្រែសម្រួល៖ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner