អាហ្វហ្គានីស្ថានគ្រោងនឹងបង្កើតកងទ័ពជាតិច្រើនជាង ១៥០,០០០នាក់
អត្ថបទដោយ៖
ឈឹម ទីណា
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar របស់អាហ្វហ្គានីស្ថានបានរាយការណ៍នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា រដ្ឋបាលគ្រប់គ្រងដោយតាលីបង់បានកសាងកងទ័ពជាតិចំនួន ១៥០,០០០នាក់ ហើយចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិស្តីទីអាហ្វហ្គានីស្ថានលោក Mawlavi Mohammad Yaqub Mujahid ថា បុគ្គលិកបច្ចុប្បន្ននៃកងទ័ពជាតិនឹងមានចំនួន ១៥០,០០០នាក់ ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត។
ស្របពេលជាមួយគ្នានេះដែរ អ្នកជំនាញក៏បានអះអាងដែរថា អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបានដួលរលំបន្ទាប់ពីការដកកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន មានកម្លាំងសន្តិសុខរហូតដល់ ៣៥០,០០០នាក់ រួមទាំងកងទ័ពជាតិដ៏រឹងមាំចំនួន ១៥០,០០០នាក់ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ទីណា និងបុត្រា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។