សប្បុរសជនបានឧបត្ថម្ភកូនគ្រញូងចំនួន ១០០០ដើម ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីដាំដុះលើដីដែលដកហូតមកវិញពីប្រជាពលរដ្ឋ
ភ្នំពេញ ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា មានសប្បុរសជនបានចូលរួមឧបត្ថម្ភកូនគ្រញូងចំនួន ១០០០ ដើមជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីដាំដុះ ឡើងវិញលើដីដកហូតយកមកវិញពីប្រជាពលរដ្ឋដែលរស់នៅ លក់ដូរខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក។
គួរបញ្ជាក់ថា អាជ្ញាធរាជាតិអប្សរាបានធ្វើការដាំដុះដើមឈើឡើងវិញ នៅត្រង់ចំណុចឆកល្វែង ឬកន្លែងដែលត្រូវបានរុះរើសំណង់ តូប ខ្ចុះ ត្រង់ចំណុចទីតាំងដែលបងប្អូនប្រជាពលរដ្ឋស្ម័គ្ររុះរើចេញពីលំនៅខុសច្បាប់ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក មានប្រភេទឈើប្រណិតដូចជា បេង នាងនួន គ្រញូង កកោះ គគី ធ្នង់ ជាដើម។ ដោយឡែកសម្រាប់តំបន់អង្គរ នៅតំបន់ដីដែលដកហូតបានពីប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅលើដីតំបន់នេះ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យដាំតែឈើពីរប្រភេទទេ គឺប្រភេទឈើបេង និងគ្រញូងជាដើម ។
សប្បុរសជននោះរួមមាន៖
១. លោក អ៊ាន រស្មី អនុប្រធានការិយាល័យបច្ចេកទេស សុរិយោដីនិងភូមិសាស្រ្ត នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភរិយា ចូលរួមឧបត្ថម្ភគាំទ្រកូនឈើគ្រញូងចំនួន ៥០០ដើម។
២. លោក ទេស សុផាត (ជំនួយការ ឯកឧត្តម អ៊ាង សុផល្លែត) និងលោកស្រីម៉ង់ សំអូន ចូលរួមឧបត្ថម្ភគាំទ្រកូនឈើគ្រញូង ៥០០ដើម ។
៣. លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដែលបានឧបត្ថមកូនឈើ ចំនួន ១ ០០០ដើម៖ កូនធ្នង់ កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម និងកូនគ្រញូង កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម ។
៤. លោក ដាញ់ សារី ប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ដែលបានឧបត្ថមកូនឈើ ចំនួន ១ ០០០ដើម៖ កូនធ្នង់ កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម និងកូនគ្រញូង កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម ។
៥. លោក នួនសុធា ប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ១និងសុរិយោដីខេត្តតាកែវ ដែលបានឧបត្ថម្ភកូនឈើ ចំនួន១ ០០០ដើម៖ កូនធ្នង់ កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម និងកូនគ្រញូង កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម ។
៦. លោក លឹម ចាន់សូភី ប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដែលបានឧបត្ថម្ភកូនឈើ ចំនួន១ ០០០ដើម៖ កូនធ្នង់ កម្ពស់ ២ម៉ែត្រ ចំនួន ៣០០ដើម និងកូនគ្រញូង កម្ពស់ ២ម៉ែត្រ ចំនួន ៣០០ដើម ។
៧. លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានជួយឧបត្ថមកូនឈើ ចំនួន ១ ០០០ដើម៖ កូនធ្នង់ កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម និងកូនគ្រញូង កម្ពស់ ២ម៉ែត្រ ចំនួន ៥០០ដើម ៕ ដោយ ៖ ង៉ាន់ ទិត្យ



