សមាគម បាល់ទះ វិសាខា គ្រងជើងឯកពានរង្វាន់ Ganzberg Special Volleyball League 2022

សមាគម បាល់ទះវិសាខា បានគ្រងតំណែងជើងឯកពាន់រង្វាន់ Ganzberg Special Volleyball League 2022 ដោយយកឈ្នះក្រុម បាល់ទះ ក្រសួង មហាផ្ទៃ ក្នុង វគ្គ ផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២ សិត ទល់០ (២៥-២៣,២៨-២៦)។ ចំណែកក្រុមចំណាត់ ថ្នាក់ លេខ៣វិញ បាន ទៅ ក្រុម រដ្ឋបាលរាជធានី ភ្នំពេញ ក្រោយ ឈ្នះ លើ ក្រុម PS Concrete ដោយ លទ្ធផល ២ សិត ទល់១ សិត (១៦-២៥,២៥-២២,១៥ -១១)។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា បាន ចាត់ទុក ព្រឹត្តិការណ៍ប្រកួតមួយនេះ ជាសកម្មភាពមួយជួយជម្រុញមហាជនចូលរួមគាំទ្រការប្រកួតក្នុង ស្រុកកាន់តែច្រើន ហើយ ក៏ជាផ្នែកមួយតម្រង់ផ្លូវឱ្យមានការប្រកួតស្តង់ដារ ដែលមិនមាន ចាប់បោះឬ គ្រវី ដែលប្រាសចាកច្បាប់ពីការប្រកួតបាល់ទះ។
ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ កីឡា បាល់ទះ កម្ពុជា បានសម្តែងការកោត សរសើរ ដលក្រុមទាំងអស់ ដែល បានចូលរួមប្រកួតធ្វើកីឡាករមានការ វាស់ស្ទង់សមត្ថភាព បន្ថែម ពីលើការហ្វឹកហាត់ជាប្រចាំ។

ឯកឧត្តម ថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការ មន្ត្រី អាជ្ញាកណ្ដាល ក្រុមការងាររៀបចំការប្រកួត បងប្អូនស្ម័គ្រចិត្តមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ប្រតិភូកីឡា កីឡាករគ្រប់ក្រុមទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំ និងចូលរួមយ៉ាងសកម្ម តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ព្រឹត្តិការណ៍។
ឯកឧត្តម អនុប្រធាន ជឿជាក់យ៉ាងមុតមាំថា វិស័យកីឡាបាល់ទះនៅកម្ពុជា នឹងកាន់តែរីកចម្រើនល្បីល្បាញថែមទៀត នៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតនានា ចាប់តាំងពីថ្នាក់ស្រុក ក្រុង ខណ្ឌ ខេត្ត រាជធានី និងថ្នាក់ជាតិ»។ ឯកឧត្តម អនុ ប្រធាន សហព័ន្ធ បន្ថែម។

សូមបញ្ជាក់ថា ពានរង្វាន់នេះ បានកំណត់ឱ្យក្រុមចូលរួមទាំង១៣ក្រុម ប្រកួតគ្នាវិលជុំ១ជើងសន្សំពិន្ទុ ហើយ ក្រុម ដែល មាន ចំណាត់ ថ្នាក់ ល្អ ជាង គេ ពី លេខ១ ដល់ លេខ៤ ត្រូវ ប្រកួត ខ្វែង គ្នា ក្នុងនោះ ក្រុម លេខ១ ត្រូច ជួប ក្រុម លេខ៤ ហើយ ក្រុម លេខ២ ជួប ក្រុម លេខ៣ ដើម្បី ដណ្តើម កៅអី ឡើង ទៅ លេង វគ្គ ផ្ដាច់ព្រ័ត្រ។ ការ ប្រកួត លក្ខណៈ ៤ទល់៤ ជា លីគ ដំបូង គេ បែប នេះ មាន ១សិត ចំនួន ២៥ពិន្ទុ ហើយ គូ ភាគី ណា រក បាន ២សិត មុន ជា អ្នក ឈ្នះ ប៉ុន្តែ ឈ្នះ ម្នាក់ ១ សិត នោះ នឹង ប្រកួត សិត ទី៣ ដើម្បី កាត់ សេចក្ដី។

ពានរង្វាន់ Ganzberg Special Volleyball League 2022 ចាប់ ដំណើរការ ប្រកួត តាំង ពី ថ្ងៃ ទី ២៥ ខែ មីនា មក ម៉្លេះ ទីលាន បាល់ទះ កីឡដ្ឋាន ព្រីនស៍ ខណៈ ក្រុម ចូលរួម ទាំង ១៣ ។

ម្ចាស់ ជើង ឯក ពានរង្វាន់ Ganzberg Special Volleyball League 2022 សមាគម បាល់ទះ វិសាខា ទទួល បាន ពាន១ មេដាយ មាស ម្នាក់១ និង ថវិការ ២០លាន រៀល ហើយ ក្រុម ជើង ឯក រង ក្រសួង មហាផ្ទៃ ទទួល បាន មេដាយ ប្រាក់ ម្នាក់១ អម ដោយ ថវិកា ៨លាន រៀល។ សម្រាប់ ក្រុម ជ័យលាភី ចំណាត់ ថ្នាក់ លេខ ៣ ទទួល បាន មេដាយ សំរឹទ្ធ ម្នាក់១ អម ដោយ ថវិកា៤លាន រៀល៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner