អ្នកជំងឺកូវីដ១៩ នៅប្រទេសថៃស្លាប់ចំនួន ២៦នាក់ទៀត ក្នុងពេល ២៤ម៉ោង

បាងកក៖ ប្រទេសថៃបន្តរកឃើញករណីជំងឺកូវីដ១៩ ចំនួន ១២៧៣នាក់ និងស្លាប់អ្នកជំងឺ ២៦នាក់ទៀត នេះបើតាមក្រសួងសុខាភិបាលប្រកាស នាព្រឹកថ្ងៃទី២៩ សីហា ២០២២នេះ។ ក្រសួងថា ក្នុងពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២១៩៨នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យដែរ។

ក្រសួងក៏ថា បើធៀបនឹងការជូនដំណឹង កាលពីថ្ងៃសោរ៍ មានឆ្លងថ្មី ១៧៦៩នាក់ និងស្លាប់ ២៧នាក់។ ក្រសួងបានឲ្យដឹងថា គ្រប់ករណីថ្មីៗ កាលពី២៤ម៉ោងមុននេះ សុទ្ធតែជាការឆ្លងក្នុងសហគមន៍។

ចាប់តាំងពីកើតមានជំងឺកូវីដ១៩ លើកដំបូង ក្នុងប្រទេស កាលពីដើមឆ្នាំ២០២០ ថៃមានករណីកូវីដ១៩ សរុបកើនដល់ ជាង៤.៦លាននាក់ហើយ ស្លាប់សរុប កើនដល់ ៣២២៤៨នាក់ហើយដែរ គិតត្រឹមព្រឹកថ្ងៃទី២៩ សីហា៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner