តំណាងសម្ដេចក្រឡាហោមសខេង ៖ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបន្តពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យបានល្អ
បន្ទាយមានជ័យ ៖ ក្នុងពិធីចូលកាន់មុខដំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានច្លែងថា សូមអស់លោកត្រូវ ពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យបានល្អ ចាប់ពីថ្ងៃចូលកាន់មុខតំណែងនេះតទៅ ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ ។
លោក អ៊ួង ចន្ធី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គយកដ្ឋានក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ ស្តីពីការតែងតាំង មន្ត្រីរាជការ ដោយសម្រេចតែងតាំង ១/លោក ប្រាក់ ប៉ូ លី ពី មន្ត្រី ក្រសួងមហាផ្ទៃ អតីត ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សូ រិ យោ ដី ខេត្ត មកជា អភិបាលរង ខេត្ត ថ្មី ២/លោក ឈឿង ក្រៃ យ៉ុង នាយក រដ្ឋបាល សាលាខេត្ត ឡើងជា អភិបាលរង ខេត្ត ៣/លោក ហ៊ឹ ល រ៉ា យ៉ា ពី អភិបាលក្រុង សិរីសោភ័ណ ឡើងជា អភិបាលរង ខេត្ត ថ្មី ៤/លោក យឹម សំណាង ពី អភិបាលស្រុក អូរជ្រៅ ឡើងជា អភិបាលរង ខេត្ត ថ្មី ៥/ លោក ឃ្លោក ណួ យ ពី អភិបាលរង ខេត្ត ប៉ៃលិន មកជា អភិបាលរង ខេត្តបន្ទាយមានជ័យ ជំនួស លោក អោម ចន្ថា អភិបាលរង ខេត្ត ដែល ឡើង ទៅជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ សរុបឲ្យបានចំនួន ១០រូបទាំងអភិបាលខេត្តផងមានចំនួន ១១រូប ក្នុងនោះ ជា ស្ត្រី ១ រូប ក្នុង អាណត្តិ ឯកឧត្ដម អ៊ុ រាត្រី ជា អភិបាល ទី ១១ នៃ ខេត្ត នេះ ។ អភិបាលរង ខេត្តចាស់ ចំនួន ៥ រូបមាន ១/លោក លី សារី ២/លោក ង៉ោ ម៉េង ជ្រួ ន ៣/លោកស្រី រស់ សូ ផានី ៤/លោក គឹ ង វណ្ណ : និង ៥/លោក លី សុ វណ្ណា រឹទ្ធិ ។
ចំណែក លោក ណង វុទ្ធី ពី នាយករង ឡើងជា នាយក រដ្ឋបាល សាលាខេត្ត និង បន្ថែម នាយករង ២ នាក់ ទៀត គឺ លោក ស៊ុន ថា នី និង លោកស្រី សេង ចាន់ណា រី ។
ឯ អនុក្រឹត្យ ផ្សេងទៀត គឺ ៤/លោក ស្រេង សុផល ពី សមាជិក ក្រុមប្រឹក្សា ខេត្ត មកជា អភិបាលក្រុង សិរីសោភ័ណ ហើយ កៅអី ចាស់ លោក ត្រូវបាន ទៅ លោក យ៉ែម ប៊ុនឆាត ៥/លោក កែវ តារា រស្មី ពី អភិបាលរង ក្រុង ប៉ោយប៉ែត ឡើងជា អភិបាល ស្រុក អូរជ្រៅ ។
អភិបាលស្រុក អូរជ្រៅ នឹងត្រូវ ធ្វើ ពិធី ប្រកាស ចូលកាន់ តំណែង ជា ផ្លូវការ នៅ ថ្ងៃ អង្គារទី ៣០ ខែសីហា ហើយ មួយថ្ងៃ បន្ទាប់ គឺ ថ្ងៃទី ៣១ ខែសីហា ធ្វើ ពិធី ប្រកាស ចូលកាន់ តំណែង ជា ផ្លូវការ អភិបាលក្រុង សិរីសោភ័ណ ។
លោក ឈឿង ក្រៃ យ៉ុង តំណាងឲ្យអភិបាលរង ៤នាក់ ដែលទើបបានតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្តថា ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងលោកទាំង៥នាក់ជាអភិបាលរងខេត្តបន្ទាយមានជ័យទាំង៥នាក់ និងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ។
លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត លោកនិងខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យបានបញ្ហាគ្រឿងញៀនផងដែរ។
ក្នុងោះ លោក ប៊ុន ហ៊ុន បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លោកបានជម្រុញដល់អភិបាលរងខេត្តថ្មីទាំង៥រូប ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។
ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះលោក បានសូមណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀតផងដែរ ៕
ដោយ ៖ ឃឹន គន្ធា