ពលរដ្ឋដែលផ្លាស់ប្តូរទៅទីតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍរុនតាឯករីករាយទទួលកម្មសិទ្ធស្របច្បាប់
ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋាន អង្គរខេត្តសៀមរាបដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានរីករាយស្ម័គ្រចិត្តនិងការដោះដូទៅកាន់ទីលំនៅថ្មី ស្ថិតនៅក្នុងតំបន់អភិវឌ្ឍរុនតាឯក នៃស្រុកបន្ទាយស្រី ។ប៉ុន្តែទន្ទឹមនេះក៏បានលើក ជាសំណូមខ្លះៗ ដល់ អាជ្ញាធរ ឱ្យជួយដល់ពួកគាត់ផងដែរ។
អ្នកស្រី ហួន ជា ជាស្រ្តីមេម៉ាយប្រកបរបរធ្វើសំណង់ ជាមួយ និងកូនក្នុងបន្ទុក៦នាក់ រស់នៅក្នុងភូមិ ត្រពាំង សេះ ឃុំគោកចក ក្រុងសៀមរាបស្ថិតនៅក្នុង តំបន់ រមណីយ ដ្ឋានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា បានប្រាប់ទូរទស្សន៍អប្សរាថាបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្រី មានអារម្មណ៍សប្បាយចិត្តដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរបានគិតគូររៀបចំឱ្យមានការតាំងទីលំនៅស្របច្បាប់។អ្នកស្រីយល់ថាការរស់នៅក្នុងតំបន់រមណីយដ្ឋានដែលជាតំបន់បេតិកភណ្ឌពិភពលោកនិងជាន្លែងទេសចរណ៍
វប្បធម៌ប្រវត្តិសាស្រ្ត គឺមិនសមរម្យមែន។
អ្នកស្រីបន្ថែមថា ការរស់នៅក្នុងតំបន់អង្គរ ថ្វីត្បិតតែងាយ ស្រួលរកស៊ីយ៉ាងក្តី តែយើងមិនមានកម្មសិទ្ធស្របច្បាប់ និងការសាង សង់អ្វីៗផ្សេងទៀតមានការលំបាកតែតំបន់ ថ្មីដែលរៀបចំដោយរាជរដ្ឋាភិបាលផ្តល់ជាកម្មសិទ្ធស្របច្បាប់និងអាចធ្វើអ្វីៗបាន។
ក្នុងភូមិជាមួយគ្នានេះដែរកសិករ ហ៊ុត យ៉ាន បាន និយាយ ថា ការរៀបចំគិតគូរបស់រាជរដ្ឋាភិបាល ទៅ ការផ្លាស់ទីតាំងលំនៅ របស់ប្រជាពលរដ្ឋខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរគឺសមស្របព្រោះថាគឺជាតំបន់បេតិកភណ្ឌពិភពលោក។ប៉ុន្តែទន្ទឹម នេះលោក បានត្អូ្តញត្អែរខ្លះៗដែរ។
លោកបានលើកឡើងអំពីការរុះរើផ្ទះដើម្បីទៅតាំងនៅក្នុងទីលំនៅថ្មី ដែលត្រូវចំណាយថវិកា ក្នុងការរុះរើដឹកជញ្ជូន និងការសាងសង់ផ្ទះឡើងវិញផងដែរ។
លោក ហឺត ហឿន រស់នៅក្នុងភូមិជាមួយគ្នានេះ ដែល ជាកសិករក៏បានលើកឡើងស្រដៀងគ្នាដែរពីតម្រូវការរបស់ ប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍរុនតាឯក ទៅលើ ប្រព័ន្ធធារាសាស្រ្ត ទឹក ភ្លើងជាដើម។
គួរបញ្ជាក់ផងដែរ ដើម្បីដោះស្រាយបញ្ហាសំណង់ខុស ច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃ ទៀត រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារតម្រង់ ទិស បាន ដោយបានចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ចាប់ពីថ្ងៃ ទី១៨ ខែសីហាកន្លងមក។
ជាមួយគ្នានេះរាជរដ្ឋាភិបាលបានគិតគូរធ្វើការដោះសដូរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេញពីលំនៅឋានខុសច្បាប់ នៅក្នុងតំបន់អង្គរដែលក្រុមការងារតម្រស់ទិសបានធ្វើការវាសវែងរួចរាល់ ទៅរស់នៅក្នុងតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ដែលបាន បែងចែក ដីឡូត៍មានចំនួន ជាង៦ពាន់ក្បាលដី ដោយ ក្នុង មួយឡូត៍មានទំហំ ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ និង បានរៀបចំប្រព័ន្ធហេដ្ឋារចនសម្ព័ន្ធផ្លូវ ខ្វាត់ខ្វែង សាលា រៀន ផ្សារ មន្ទីរពេទ្យផងដែរ ៕
ដោយ៖ ង៉ានទិត្យ