ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រៃវែងបួនរូបនិងនាយករដ្ឋបាលសាលាខេត្តមួយរូប

ភ្នំពេញ៖អភិបាលរងខេត្តព្រៃវែងចំនួនបួនរូបនិងនាយករដ្ឋបាលសាលាខេត្តមួយរូបត្រូវបាន ប្រកាសចូលកាន់តំណែង ជា ផ្លូវការកាលពីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នៅសាលា ខេត្តក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ តំណាងសម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តី ជា ថ្នាក់ដឹកនាំជាច្រើនរូប។

អភិបាលរងខេត្តព្រៃវែងថ្មីទាំងបួនរូប និងនាយករដ្ឋបាល សាលាខេត្តមួយរូប រួមមាន៖ ១-លោក ឈាង សុវណ្ណារ៉ា ,ទី២-លោក ហ៊ី ធួក ,ទី៣-លោក លាត ភារុន,ទី៤-លោកស្រី ហ៊ន់ សុធារី និងទី៥-លោក ឡាច ភារ៉ាត់ ជានាយករដ្ឋបាលសាលាខេត្ត។

នាឱកាសនោះ ឯកឧត្តម លេង វី បានធ្វើការផ្តាំផ្ញើដល់ អភិបាលរងទាំងបួនរូបនូវការងារសំខាន់ៗមួយចំនួន៕ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner