ថៃនិងវៀតណាមនឹងសហការបង្កើនតម្លៃអង្ករនៅលើទីផ្សារពិភពលោក

បាងកក៖ មន្ត្រីកសិកម្មថៃ បាននិយាយនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២នេះថា ប្រទេសថៃ និងវៀតណាមបាន ព្រមព្រៀងសហការគ្នា ក្នុងការបង្កើនតម្លៃអង្ករនៅក្នុង ទីផ្សារ ពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនខែក្នុង គោលបំណងជាផ្នែកមួយ ក្នុងការលើកកម្ពស់ប្រាក់ ចំណូល នៅតាមជនបទ។

លោក អាឡុងកន ផនឡាបុត្រ(Alongkorn Ponlaboot) ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និង សហករណ៍ របស់ប្រទេសថៃ បានឲ្យដឹង តាមរយៈសេចក្តី ថ្លែងការណ៍មួយថា “នេះជាលើកទីមួយហើយ ដែល ប្រទេស ថៃ និងវៀតណាម… បានយល់ព្រមសហការគ្នា ក្នុងការលើកតម្លៃអង្ករនៅលើទីផ្សារពិភពលោក” ។
ជា ការនិយាយ ក្រោយមានកិច្ចពិភាក្សាជាមួយមន្ត្រី វៀតណាមថៃនិងវៀតណាមបានចាប់ផ្តើមកិច្ចចរចាកាលពីខែឧសភា។

អ្នកនាំពាក្យភាគីថៃបាននិយាយថា គោលបំណងគឺ ដើម្បីដំឡើងថ្លៃការនាំចេញអង្កររបស់ពួកគេ បង្កើន អានុភាពរបស់ពួកគេនៅក្នុងទីផ្សារពិភពលោក និង ជំរុញប្រាក់ចំណូលរបស់កសិករ។

ប្រទេសទាំងពីរត្រូវបានគេដឹងថា មានប្រហែល ១០ភាគរយនៃផលិតកម្មអង្ករឆៅពិភពលោក និង ប្រហែល ២៦ ភាគរយនៃការនាំចេញសកល។

យ៉ាងណាក៏ដោយ វាមិនទាន់ដឹងច្បាស់នៅពេល ដែល ការដំឡើងថ្លៃណាមួយ នឹងមានប្រសិទ្ធភាពនោះ នៅ ឡើយទេ។

លោក អាឡុងកនបាននិយាយថា សេចក្តីសង្ខេប នៃជុំ ចុងក្រោយនៃកិច្ចពិភាក្សា និងអនុសាសន៍ដើម្បីរួម គ្នា ដំឡើងថ្លៃនឹងត្រូវបានបង្ហាញដល់រដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំងពីរនៅកាលបរិច្ឆេទដែលមិនបានបញ្ជាក់៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner