អាល្លឺម៉ង់ចង់ដើរតួនាទី ជាអ្នកបំពាក់អាវុធដល់អ៊ុយក្រែន

ប្រាក៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បាននិយាយថា ប្រទេសរបស់លោកអាចទទួលយក “ការទទួលខុសត្រូវពិសេស” ក្នុងការជួយអ៊ុយក្រែន ដើម្បីទទួលបានកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសដែលចាំបាច់នៅក្នុងជម្លោះជាមួយរុស្ស៊ី។

លោក សូលស៍ បាននិយាយនៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យឆាលី ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក នៅថ្ងៃចន្ទសប្តាហ៍នេះថា សហភាពអឺរ៉ុបគួរតែរៀបចំការបែងចែកការងាររយៈពេលវែង និងគួរឱ្យទុកចិត្តរវាងដៃគូទាំងអស់របស់អ៊ុយក្រែន។

ជាឧទាហរណ៍ ខ្ញុំអាចស្រមៃថា អាល្លឺម៉ង់នឹងទទួលបន្ទុកពិសេសទាក់ទងនឹងការផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ លោកថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវអាវុធទំនើបៗទាន់សម័យ ដូចជាប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដា ក៏ដូចជាយន្តហោះដ្រូនឈ្លបយកការណ៍ជាដើម។

អធិការបតីអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីអាចមានសមត្ថភាពការពារប្រទេសជាតិរបស់ពួកគេឈរលើមូលដ្ឋានអចិន្ត្រៃយ៍។
កន្លងមក ប្រទេសអាល្លឺម៉ង់មានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធទៅកាន់តំបន់ជម្លោះ ដែលភាគច្រើនសម្រាប់ហេតុផលប្រវត្តិសាស្ត្រដែលមានតាំងពីសម័យសង្គ្រាមលោកលើកទីពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះអាល្លឺម៉ង់បានឆ្លងកាត់ការផ្លាស់ប្តូរបេះដូងជាមូលដ្ឋានលើបញ្ហានេះ ដោយលោក សូលស៍ បាននិយាយថា អាល្លឺម៉ង់នឹងបន្តគាំទ្រអ៊ុយក្រែនប្រកបដោយភាពជឿជាក់ ដរាបណាអ៊ុយក្រែនត្រូវការវា៕

ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner