ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជប៉ុន រយៈពេល ១ឆ្នាំ តាមរយៈកម្មវិធីអ្នកដឹកនាំវ័យក្មេង (Young Leaders Program) ជួបសំណេះសំណាល និងទទួលអនុសាសន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលមានឱកាសបន្តការសិក្សានៅប្រទេសជប៉ុន។ ឯកឧត្តមលើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវស្វែងយល់ពីអ្វីជាភាពជាអ្នកដឹកនាំ រៀនស្តាប់ថ្លឹងថ្លែងអំពីបញ្ហា និងសិក្សាស្វែងយល់អំពីដំណោះស្រាយ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើង។

ឯកឧត្តម សាយ សំអាល់ បន្តថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ សម្រាប់ជាប្រយោជន៍ដល់ការ អភិវឌ្ឍ សមត្ថភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេស ត្រូវរៀនសូត្រពីគេ ដើម្បី យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព មុខរបរ និងការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner