វៀតណាមកត់ត្រាចំនួនភ្ញៀវទេសចរអន្តរជាតិជាង ១,៤៤លាននាក់ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០២២

ហាណូយ៖ វៀតណាមទទួលបានភ្ញៀវទេសចរអាស៊ី មានចំនួនច្រើនបំផុតជាមួយនឹងការមកដល់ជិត ៩៩៧០០០នាក់ ស្មើនឹង ៦៩.១៨ភាគរយនៃចំនួនសរុបក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២នេះ។

វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១.៤៤លាននាក់ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ កើនឡើង ១៣.៧ដង បើធៀបនឹងឆ្នាំមុន នៅពេលដែលការបិទព្រំដែននៅ តែជាធរមាន ដោយសារការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស និងការបើកឡើងវិញនូវផ្លូវអាកាសអន្តរជាតិ ។

ការិយាល័យស្ថិតិទូទៅ (GSO) បាននិយាយនៅក្នុងរបាយការណ៍ទិន្នន័យរយៈពេលប្រាំបីខែថា ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែហក់ឡើង ៨៧.៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ មុនពេលការរាតត្បាតនៃជំងឺ COVID-19 ផ្ទុះឡើង។ក្នុងចំណោមភ្ញៀវអន្តរជាតិ ៨៨,២% មកវៀតណាមតាមផ្លូវអាកាស កើនឡើង ១៨,៥ដង ខណៈផ្លូវគោក ១១,៨% និងផ្លូវសមុទ្រ ០,០៣%៕ ប្រភពពី Vietnamnews ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner