រកឃើញយានយន្តល្មើសចំនួន ៤៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣០ ខែសីហានេះ
ភ្នំពេញ ៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោកនៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះឱ្យដឹងថាមានចំនួនគោលដៅសរុប ១៥៦ គោលដៅមានយានយន្តចូល គោលដៅចំនួន ២.៤០១ គ្រឿងម៉ូតូចំនួន ២.១៩៦ គ្រឿងក្នុងនោះរកឃើញយានយន្ត ល្មើស សរុបចំនួន ៤៤០ គ្រឿងមាន ម៉ូតូចំនួន ៣៩០ គ្រឿងត្រូវ បានផាកពិន័យតាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បកនៅទូទាំងប្រទេស ។
ដោយឡែកក្នុង រយៈពេល ៣០ថ្ងៃ ( ថ្ងៃ ទី ០១-៣០ខែសីហា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដី ពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមាន ចំនួន៨៣.១៦៧ គ្រឿងក្នុងនោះរក ឃើញយានយន្តល្មើស សរុបចំនួន ១០.១៣០ គ្រឿងម៉ូតូមានចំនួន ១.២២៦ គ្រឿងត្រូវ បាន ផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩ អន ក្រ . បកនៅ ទូទាំងប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ៣០ ថ្ងៃ នៃ ខែសីហា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ បានចូលរួមគោរពច្បាប់ ចរាចរណ៍យ៉ាងល្អប្រសើរ ។
សូមជម្រាប់ផងដែរថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមានមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ ៥នាក់ (ស្រី ២នាក់) និងរបួសស្រាល ៨នាក់ (ស្រី ៧នាក់) គឺកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ៨លើក ៕ ដោយ៖ ឆៃហួត



