អភិបាលខេត្តបាត់ដំបង៖ អាជ្ញាធរមានគម្រោងកែលម្អផ្លូវទាំងអស់ឲ្យប្រសើរឡើងវិញ តែដំបូងគិតគូរកែលម្អផ្លូវ អាទិភាពជាមុនសិន
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវទាំងពីរកន្លែងផ្សេងគ្នា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា អាជ្ញាធរខេត្ត មានគម្រោងធ្វើការជួសជុលកែលម្អផ្លូវដែលកំពុងរងការខូចខាតទាំងអស់ដោយមិនទុកឲ្យបន្តខូចនោះទេ ទាំងនៅតាមបណ្តាស្រុក និងក្រុងបាត់ដំបង ឲ្យបានប្រសើរឡើងវិញ។ តែដោយសារ តែថវិកាមានរបស់ខេត្តមានកម្រិត ក៏ត្រូវគិតគូរពិចារណា ក្នុងការសម្រេចចិត្តជ្រើសរើសកែលម្អនូវផ្លូវអាទិភាពត្រូវ ធ្វើការ កែលម្អមុន និងធ្វើជាបន្តបន្ទាប់នៅពេលក្រោយៗបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបាន អញ្ជើញបើកការដ្ឋានជួស ជុលធ្វើ ផ្លូវក្រាលបេតុងសសៃដែកពីរខ្សែ នៅតាមបណ្តោយផ្លូវ មាត់ស្ទឹង សង្កែត្រើយខាងកើតចាប់ពីស្ពាន១៣មករា រហូតដល់ផ្លូវ លេខ ១៥៥(ស្ពានខ្វែង)ក្នុងស្រុកសង្កែ ប្រវែងជាង៣.០០០ ម៉ែត្រ ,ទទឹង៧ម៉ែត្រនិងផ្លូវបេតុងសរសៃដែកមួយខ្សែទៀតលើកំណាត់ផ្លូវ លេខ១៥៦ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ចាប់ពីគល់ស្ពានថ្ម សោហឺ (ផ្លូវជាតិលេខ៥)ទៅទល់កែងផ្លូវ១៥៦ ប្រវែង ជាង ៤០០ ម៉ែត្រ ទទឹងចន្លោះពី៦ម៉ែត្រដល់១៧ម៉ែត្រ ស្ថិតក្នុង ភូមិព្រែក ម ហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ជាមួយនឹងការស្ថាបនាផ្លូវនេះក៏នៅដាក់លូរំដោះទឹកជាង១០០កង់ បំពាក់ភ្លើងភ្លឺផ្លូវសាធារណៈចំនួន ១៣៦ បង្គោលភ្លើង នៅតាមដងផ្លូវស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ស្រុកសង្កែ ផងដែរ។
ឯកឧត្តមសុខ លូ បានប្រាប់ទៅអាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋានឃុំ-សង្កាត់គ្រប់ថ្នាក់ទាំងអស់ ជាពិសេសលោក ចៅ សង្កាត់ ព្រែកព្រះស្តេច និងមេឃុំអូរដំបង១ ត្រូវយកចិត្តទុកដាក់ លើបញ្ហាផ្លូវដោយត្តូវថែរក្សាទុកចំណីផ្លូវឲ្យបានធំ ដើម្បីងាយ ស្រួលក្នុងការពង្រីកផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទូលាយ ងាយស្រួលដល់ការធ្វើចរាចរនៅក្នុងមូលដ្ឋាន និងដើម្បីរក្សា នូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅពេលខាងមុខ ចៀសវាង មានការសាងសង់សំណង់តូបផ្សេងៗ ដោយការរំលោភបំពាន មកមកលើដីចំណីផ្លូវ៕ ដោយ៖ អ៊ុក សំអាន