ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ២៤នាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើនឡើងចំនួន ៩ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ២៤នាក់ សុទ្ធជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៦៤ថ្ងៃ ដែលបានរកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ២២០នាក់ ហើយ ។
ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ៣១ សីហា បានកើនដល់ ចំនួន ១៥លាន ១៦ម៉ឺន ៨ពាន់ ២១៤នាក់ ដែលស្មើនឹង ៩៤,៨០ភាគរយ ។