Gerrard ខ្លាចបាត់បង់ការងារ Aston Villa ក្រោយចាញ់ Arsenal
Steven Gerrard បានសារភាពថា គាត់មានការភ័យខ្លាច បាត់បង់ការងារនៅ Aston Villa ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ២ទល់១ កាលពីយប់មិញ ។
Aston Villa បានចាញ់កាំភ្លើងធំ Arsenal ២ទល់១ នៅ Emirates កាលពីថ្ងៃពុធម្សិលមិញ និងជាការបរាជ័យ៤លើក នៅ Premier League ក្នុងចំណោម៥ប្រកួត នៅរដូវកាលនេះ ហើយវាក្លាយជាសម្ភាធរបស់ Gerrard ។
Gerrard បានប្រាប់ BT Sport ថា: នេះជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំទទួលយកការរិះគន់ទាំងអស់ ដើម្បីបង្ហាញភាពស្មោះត្រង់ ។ “ប្រសិនបើខ្ញុំនៅទីនេះ ហើយនិយាយថាខ្ញុំមិនខ្វល់ ខ្ញុំគិតថាមិនសាកសមជាអ្នកចាត់ការនោះទេ “
Gerrard បានបន្ថែមថា “ពួកយើងបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រកួត ជាមួយក្រុម Arsenal នៅ ៤៥នាទី តែត្រូវម្ចាស់ផ្ទះនាំមុខ១គ្រាប់ នៅនាទីទី រកបានដោយកីឡាករ Gabriel Jesus ។ លុះចូលវគ្គទី២ Luis Lucas Digne រកបានមួយគ្រាប់តាមស្មើវិញ នៅនាទីទី៧៤ ប៉ុន្តែ កីឡាករ Gabriel Martinelli រកបានគ្រាប់បាល់ទី២ នៅនាទីទី៧៧ ជួយឲ្យកាំភ្លើងធំ ទទួលបានជ័យជំនះក្នុងលទ្ធផល ២ទល់១ ។
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៥ នៃក្របខណ្ឌ Premier League ក្រុមកាំភ្លើងធំ Arsenal ឈរកំពូលតារាង ដោយ៥ប្រកួតឈ្នះទាំង៥ មាន១៥ពិន្ទុ ខណៈក្រុម Aston Villa ឈរលេខ១៩ ៥ប្រកួត ឈ្នះ១ចាញ់៤ មាន៣ពិន្ទុ ៕ ចាន់ វិចិត្រ