សូមបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នលើមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារអគ្គិសនីកម្ពុជា នឹងដំណើរការដកបង្គោលអគ្គិសនីនៅលើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចផ្លូវជាតិលេខ៤ រហូតដល់ រង្វង់មូលមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិជម្ពូវ័ន១ និងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានបំណងធ្វើចរាចរណ៍ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវដូចខាងក្រោម៖
១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ឡើងទៅកាន់មហាវិថីឈ្នះឈ្នះ(ផ្នែកខាងកើត) អាចធ្វើដំណើរបានជាធម្មតា។
២ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបត់ស្តាំតាមផ្លូវទល់មុខផ្សារបឹងបៃតងជាប់រោងចក្រស្បែកជើង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ហើយបន្តដំណើរតាមច្រកវត្តតាភេម ខណ្ឌកំបូល ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើបងប្អូន ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មានការយោគយល់អធ្យាស្រ័យក្នុងការបញ្ចៀសចរាចរណ៍នេះ ឱ្យ ប្រព្រឹត្តទៅបានល្អ ៕ ដោយ ៖ ស៊ូ ប៊ុនធី