នគរបាលរាជធានីភ្នំពេញ កោះហៅ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “តើមានយុត្តិធម៌ទេ” ចូលខ្លួនមកបកស្រាយបំភ្លឺ និងធ្វើការសុំទោសជាសាធារណៈ ពាក់ព័ន្ធ ការចោទប្រកាន់លើកម្លាំងនគរបាលខណ្ឌដូនពេញថា “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ”

ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀល ថ្ងៃ ពុធ ទី ៣១ ខែសីហា ឆ្នាំ ២០២២ម្សិលមិញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីហ្វេសបុកដែលមានឈ្មោះថា “តើមានយុត្តិធម៌ទេ” បានចុះផ្សាយចោទប្រកាន់លើកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញថា “ដើរធ្វើការគៀបស៊ីប្រជាពលរដ្ឋ” កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។

ប្រភពដដែលបន្តថា ក្រោយពីបានឃើញគណនីហ្វេសបុកខាងលើ បានសរសេរសារបង្ហោះចោទប្រកាន់កម្លាំងសមត្ថកិច្ចបណ្តាញសង្គមហ្វេសប៊ុករួច កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសបុកខាងលើ ដើម្បីឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះ ។

គួរបញ្ចាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញយុត្តិធម៌ បាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅ បុគ្គលឈ្មោះ ហុង ពុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ ដោយធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន មិនឲ្យមានករណីនេះកើតឡើងលើកក្រោយទៀតឡេីយ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner