ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ២ពាន់នាក់ និងស្លាប់ ២៥នាក់បន្ថែមទៀត ក្នុងពេល ២៤ម៉ោង

បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ករណីថ្មីៗចំនួន ២០០៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៧៤៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៥លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៣២៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦០លាននាក់ គិតត្រឹមព្រឹកថ្ងៃទី១ កញ្ញា៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner