ក្រុមស៊ីវិលនៅជប៉ុនតវ៉ាចំពោះពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ

តូក្យូ៖ ប្រជាជនបានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យសពរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo ។

លោក អាបេ ត្រូវបានគេបាញ់សម្លាប់ កាលពីថ្ងៃទី ៨ ខែកក្កដា ខណៈកំពុងធ្វើសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនា ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។ មតិសាធារណៈនៅក្នុងប្រទេសជប៉ុនត្រូវបានបំបែកថាតើលោក Abe គួរតែទទួលបានកិត្តិយសបែបនេះដែរឬទេ។

ក្រុមស៊ីវិលដែលធ្វើបាតុកម្មដែលបាននិយាយថា វាមិនសមរម្យក្នុងការរៀបចំនោះ បានធ្វើបាតុកម្ម ហើយអ្នករៀបចំកម្មវិធីនិយាយថា មនុស្ស៤.០០០នាក់បានចូលរួមក្នុងនោះ មានសមាជិកសភាបក្សប្រឆាំងផងដែរ។

អ្នកចូលរួមស្រែកពាក្យស្លោកថា បុណ្យសពរដ្ឋនឹងបំពានរដ្ឋធម្មនុញ្ញ។ អ្នកតវ៉ាម្នាក់បាននិយាយថា អ្នកស្រីប្រឆាំងនឹងពិធីបុណ្យសពរដ្ឋសម្រាប់លោក Abe ព្រោះអ្នកស្រីជឿថា វានឹងខុសច្បាប់។

ម្នាក់ទៀតបាននិយាយថា “យ៉ាងហោចណាស់ ការពិភាក្សាឱ្យបានគ្រប់គ្រាន់គួរតែត្រូវបានធ្វើឡើង នៅក្នុងសភា របស់ប្រទេសជប៉ុន” ចាប់តាំងពីមានដំណឹងថា រាជរដ្ឋាភិបាលគ្រោងនឹងចំណាយប្រាក់ជាច្រើនរបស់អ្នកបង់ពន្ធ លើពិធីបុណ្យសព។

កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័ត ការចំណាយប្រហែល ២៥០លានយ៉េន ឬប្រហែល ១.៨លានដុល្លារសម្រាប់ពិធីបុណ្យសព។ តួលេខនេះមិនរាប់បញ្ចូលការចំណាយលើសន្តិសុខរបស់ប៉ូលីសទេ។ គណបក្សប្រឆាំងនិយាយថា ការចំណាយចុងក្រោយអាចឡើងដល់ជាច្រើនពាន់លានយ៉េន ឬរាប់សិបលានដុល្លារ។

នៅព្រឹកថ្ងៃពុធដដែល នាយករដ្ឋមន្ត្រី Kishida Fumio បានពន្យល់ពីមូលហេតុដែលគាត់គិតថា ពិធីបុណ្យសពរបស់រដ្ឋមានភាពយុត្តិធម៌។ លោកបានសរសើរតួនាទីរបស់លោក Abe ជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន ហើយបាននិយាយថា លោកចង់គោរពការដឹកនាំដែលលោកបានបង្ហាញក្នុងប្រទេស និងក្រៅប្រទេស។

ពិធីនេះគ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងតូក្យូ ចាប់ពីម៉ោង ២រសៀលតទៅ នៃថ្ងៃទី ២៧ ខែកញ្ញា។ មនុស្សរហូតដល់ ៦០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួម រួមទាំង VIP បរទេសផងដែរ៕ ប្រភពពី NHK , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner