អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញ ចូលរួមប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាល ស្រុករលាប្អៀរ ចំនួន ៣រូប

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ
២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុករលាកប្អៀរចំនួន ០៣រូប ។

នៅក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុន
សុវណ្ណារិទ្ធិ បានផ្ដាំផ្ញើដល់ លោកអភិ បាលស្រុក និងអភិបាលរងស្រុកដែល
ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងថ្មីក្នុងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាព ក្នុងការងារគ្រប់គ្រងរដ្ឋបាលដែនដីដោយអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ប្រមុខរាជរដ្ឋាភិបាល ប្រតិបត្តិនិងការអនុវត្តឲ្យមានប្រសិទ្ធភាពនៅ លិខិតបទដ្ឋានគតិយុត្តិនានារបស់ជាតិ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ ឱ្យមានការរីកចម្រើននៅគ្រប់មូលដ្ឋានរបស់យើង ។

ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ដោះ
ស្រាយទំនាស់ និងសំណូមពរនានា
ផ្តល់សេវាសាធារណៈ និងសេវាតម្រូវ
ការជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយសហការយ៉ាងជិតស្និទ្ធរវាងមេឃុំជាមួយប៉ុស្តិ៍រដ្ឋបាល, រដ្ឋបាលឃុំ ជាមួយស្មៀន ឃុំ និងមេភូមិ និងជាមួយស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក សំដៅធ្វើឲ្យភូមិឃុំមានការអភិវឌ្ឍ មានសុខសន្តិភាព មានសណ្ដាប់ធ្នាប់ ល្អប្រសើរដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងមានជីវភាពធូរធារ ។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានក្មេងជំនើង គ្មានគ្រឿង
ញៀន គ្មានអំពើហិង្សា នៅក្នុងគ្រួសារ
និងគ្មាល្បែងស៊ីសង ។

នៅក្នុងពិធីនេះយោងប្រកាសរបស់សម្ដេចក្រឡហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងមុខតំណែង លោកសេង វិចិត្រ ជាអភិបាលស្រុករលាប្អៀរ ,លោក ចែម ភក្តិ និងលោក យ៉ង់ វណ្ណា ជាអភិបាលរង នៃគណៈអភិបាលស្រុករលាបៀរផងដែរ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner