ពិធីបញ្ចុះ បឋមសិលាសាងសង់ស្នាក់ការឧទ្យានុរក្ស នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលេន
សៀមរាប៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីបញ្ចុះ បឋមសិលាសាងសង់ស្នាក់ការឧទ្យានុរក្ស នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលេន មានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែវ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងវត្តមាន លោក ពិន ប្រកដ អភិបាលរង នៃគណអភិបាលខេត្តសៀមរាប អស់លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន ទាំង៦ នៃក្រសួងបរិស្ឋាន តំណាងប្រជាសហគមន៍ មន្រ្តីឧទ្យាននុរក្ស ជាច្រើនរូបចូលរួម នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របុទ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ។
គោលបំណងនៃការសាងសង់ទីស្នាក់ការនេះ ដើម្បីចូលរួមផ្តល់បរិយាកាសកាងារ ជូនដល់មន្រ្តីឩទ្យានុរក្ស ដែលជាភ្នាក់ងារ អនុវត្តច្បាប់ ទាំងក្នុងដំណើរការងារប្រចាំថ្ងៃ ជាមណ្ឌល់ ផ្លាស់ប្តូរ និងផ្តល់ព័ត៌មានប្រចាំថ្ងៃ ជាទីតាំង រៀបចំកិច្ចប្រជុំ សម្រាប់បណ្តុះបណ្តាល និងកន្លែងទុក ដាក់ សម្ភារ:ប្រកបដោយសុវត្ថិភាព រាល់ឧបករណ៍ សម្ភារ:ដែលរឹបអូសបានពីបទល្មើស។ អាគារទីស្នាក់ការនេះ នឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់ការងារពង្រឹងការអនុវត្តច្បាប់ និងរួមចំណែកយ៉ាងសំខាន់ដើម្បីធ្វើឱ្យគម្រោងសម្រេចបាននូគោលបណង ធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ។
គួរបញ្ជាក់ថា អាគារសាងសង់នេះ មានចំនួន៣ជាប់គ្នា ក្នុងនោះអគារធំនៅចំកណ្តាល ដែលមាន(ទំហំ ១៦×២៦ម៉ែត្រ កំពស់ ១ជាន់)និងអគារ តូចៗចំនួន២ អមសង ខាង( មានទំហំ ១១×៥.៥ម កម្ពស់ ១ជាន់ សាងសង់លើផ្ទៃដីសរុប១០ហិកតា (ទល់មុខសួនកេសរកូល នៃឧទ្យាន ជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលេន) ៕ ដោយ៖ គ្រី សម្បត្តិ