សត្វត្មាតមានតួនាទីក្នុងការជួយសម្អាតបរិស្ថានយ៉ាងដូចម្ដេចខ្លះ?

ភ្នំពេញ៖ សត្វត្មាតត្រូវបានគេចាត់ទុកថាមានតួនាទី សំខាន់ក្នុង ការជួយថែរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាតតាមរយៈការស៊ីសាកសពសត្វ។

នៅពេលដែលមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរ ភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសព សត្វ ទាំងនោះ ។ សកម្មភាពនេះបានជួយសម្អាតបរិស្ថាន បំបាត់ ក្លិនស្អុយ និងបង្ការមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១ ខែ កញ្ញាឆ្នាំ២០២២នេះបានសរសេរថា”យើងអាចចូលរួមការពារសត្វត្មាតទាំងអស់គ្នាបានដោយមិនបរិភោគសាច់សត្វព្រៃ បញ្ឈប់ ការដាក់អន្ទាក់សត្វព្រៃ និងបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុល។
សត្វព្រៃ! “ តើសត្វត្មាតសម្អាតបរិស្ថានយ៉ាងដូចម្តេចខ្លះ៕

ពិតណាស់សត្វត្មាតមានតួនាទីសំខាន់ក្នុងការជួយថែរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាតតាមរយៈការស៊ីសាកសពសត្វ។ នៅ ពេលដែលមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វទាំងនោះ ដោយបានជួយសម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្កាមិនឱ្យ មានរោគឆ្លងដល់មនុស្ស និងសត្វ។

យើងអាចចូលរួមការពារសត្វត្មាតទាំងអស់គ្នាបានដោយមិនបរិភោគសាច់សត្វព្រៃ បញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ និងបញ្ឈប់ ការ ប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។

គួរបញ្ជាក់ថាសត្វត្មាតមានចំនួនបីប្រភេទដែលមានវត្តមាននៅកម្ពុជាមានដូចជា ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ គឺជាសត្វ ប្រភេទជិតផុតពូជបំផុតពីពិភពលោកយើងនេះ។គេឃើញ វត្តមាន របស់សត្វកម្រនេះគឺមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ។

សត្វត្មាតវាជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner