ក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យសិរីវេច ចាន់ថាបូរី នៃប្រទេសថៃ មកទស្សនកិច្ចសិក្សាពីសក្តានុពលប្រជាជនកម្ពុជា និង ភាពរីក ចម្រើននៃវិស័យសុខាភិបាល

ភ្នំពេញ៖ គណៈប្រតិភូនៃក្រុម វេជ្ជបណ្ឌិតថៃមួយក្រុមនៃ មន្ទីរពេទ្យសិរីវេច ចាន់ថាបូរី (Sirivej Chanthaburi) ដោយទទួលការគាំទ្រ និងណែនាំពី ស្ថានទូតថៃ ប្រចាំកម្ពុជានោះ បាន អញ្ជើញមក បំពេញទស្សនកិច្ចស្វែង ពីសក្តានុពលប្រជាជន កម្ពុជា និង ភាពរីកចម្រើននៃវិស័យសុខាភិបាលផងដែរ។

បន្ទាប់ពីការបំពេញទស្សនកិច្ច ក្រុមវេជ្ជបណ្ឌិតថៃនៃមន្ទីរពេទ្យ Sirivej Chanthaburi បានរៀចំពិធីធ្វើសន្នីសីទកាសែត មួយ។

ថ្លែងក្នុងសន្និសីទកាសែតបលោកវេជ្ជបណ្ឌិតប្រាសឺត រីមចាឡា ( Prasert Rimchala )នាយកមន្ទីរពេទ្យ Sirivej Chanthaburi បានឱ្យដឹងថា តាមរបាយការណ៍ដែល ទទួល បានគឺមានពលរដ្ឋខ្មែរ ដូចនឹងពលរដ្ឋថៃដែរ ដែលភាគច្រើន ប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និងលើសឈាម។ អ្វីដែល ពលរដ្ឋខ្មែរងាយកើតនោះគឺដោយសារតែមិនបានតាមដាន និង ពិនិត្យជាប្រចាំរហូតទាល់តែធ្លាក់ឈឺ ទើបរត់មកពេទ្យ។ ហេតុ ដូច្នេះ បើពលរដ្ឋខ្មែរនៅមានវ័យក្មេង មានកម្លាំង សូមហាត់ ប្រាណ និងមើលថែសុខភាព។ ជាពិសសេសនោះគឺ ពិនិត្យ សុខភាពឱ្យបានជាប់លាប់ទើបល្អ។ កុំដល់វ័យចាស់បាក់កម្លាំង គឺពិបាកហើយ។ ជំងឺផ្សេងៗនឹងវាយលុកតាមក្រោយដែរ។

នាយកមន្ទីរពេទ្យ Sirivej Chanthaburi បានប្រាប់ថា ពលរដ្ឋខ្មែរ ឱ្យគួរតែចាប់អារម្មណ៍រឿងពិនិត្យសុខភាព ឱ្យជាប់ លាប់ ។ជាពិសេសគឺ ជំងឺទឹកនោម, លើសឈាម, លើសខ្លាញ់, និង តម្រង់នោម។ ជំងឺទាំងនេះ ដល់វ័យចាស់អាចនឹង លេច ឡើង ឬក៏វាយប្រហារមកលើរាងកាយរបស់យើង ប្រសិនបើ យើង មិនបានធ្វើការតាមដានឬទប់ស្កាត់នូវប្រការណាមួយ។ លោកលើកទឹកចិត្តឲ្យហាត់ប្រាណឲ្យបានទៀងទាត់ និងគួរ តែពិនិត្យសុខភាពឲ្យបានមួយឆ្នាំម្ដងយ៉ាងតិច។

ក្នុងបេសកកម្មពង្រីកទីផ្សាររបស់ខ្លួន ដោយផ្ដោតមកលើកម្ពុជា នោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខាងលើ បានមកដល់កម្ពុជា កាល ចុងសប្ដាហ៍កន្លងមកនេះ។ ជាមួយគោលបំណងបង្កើត ភ្នាក់ងារ សម្របសម្រួលអ្នកជំងឺក្នុងប្រទេសកម្ពុជា ឱ្យទទួលបាន ភាពងាយ ស្រួលក្នុងការទៅព្យាបាលសុខភាពនៅប្រទេសថៃ។ ពិសេស មន្ទីរពេទ្យរបស់ខ្លួនដែលមានមូលដ្ឋានជាប់ ជាយដែន កម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ដារ៉ានណេ ស៊ូវ៉ាប៉ាន(Daranee Suvapan) ជានាយករងមន្ទីរពេទ្យ បានប្រាប់ឲ្យដឹងថា Sirivej ផ្ដោតមក លើពលរដ្ឋកម្ពុជា ដោយមានមូលហេតុមួយចំនួន។ ទី១. សិរីវេច មានទីតាំងជាប់ជាយដែនកម្ពុជាស្រាប់ និងទី២. ពលរដ្ឋកម្ពុជា គឺជាអតិថិជនទី២ បន្ទាប់ពីជនជាតិថៃខ្លួនឯង ដែលនិយមទៅទទួលសេវាថែទាំង និងព្យាបាលសុខភាពនៅ សិរីវេច។

តាមតួលេខបញ្ចេញដោយលោកស្រីវេជ្ជបណ្ឌិត នៅមុន កូវីដ១៩ មកដល់ ពលរដ្ឋកម្ពុជាដែលបានទៅទទួលសេវានៅ មន្ទីរពេទ្យលោកស្រី គឺមានប្រមាណ ៥ភាគរយ ធៀបនឹងអ្នកជំងឺ ជាជនជាតិថៃ ក្នុងនោះស្មើនឹងប្រមាណ ៤០-៥០នាក់ក្នុង មួយថ្ងៃ។ តួលេខនេះ ត្រូវបានធ្លាក់ថយស្ទើរ មកដល់សូន្យ អំឡុងកូវីដ១៩ រីករាលដាលខ្លាំង ហើយប្រទេសទាំងពីរ កម្ពុជា-ថៃ បិទប្រទេសរៀងខ្លួន។

យ៉ាងណាមកដល់បច្ចុប្បន្ន ដែលកូវីដ១៩ ត្រូវបានគ្រប់គ្រងបាន ប្រទេសទាំងពីរបើកច្រកព្រំដែនវិញរៀងខ្លួន លោកស្រី កត់ សម្គាល់ថា ពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានកំណើនឡើងវិញ ជាមួយតួលេខប្រមាណ ១០-២០ នាក់ក្នុងមួយថ្ងៃ។

ក្នុងចំណោមនោះ តាមលោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា មាន អ្នកជំងឺគ្រប់ប្រភេទ មានក្រពះ, ពោះវៀន, មេរោគ ក្នុង ឈាម, លើសឈាម, និងទឹកនោមផ្អែម ជាដើម។ លើស ឈាម និង ទឹកនោមផ្អែម គឺជាប្រភេទជំងឺភាគច្រើន របស់ពលរដ្ឋកម្ពុជា ដែលបានទៅព្យាបាលនៅ Sirivej។

យ៉ាងណាលោកស្រីវេជ្ជបណ្ឌិត Daranee Suvapan បញ្ជាក់ ថា មិនថាតែពលរដ្ឋខ្មែរនោះទេ ប៉ុន្តែអ្នកជំងឺជាជនជាតិ ថៃ ភាគច្រើន ក៏មានជំងឺពីរមុខនេះដែរ។

សូមបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត Prasert Rimchala នាយកមន្ទីរពេទ្យ Sirivej Chanthaburi និង លោកស្រី វេជ្ជបណ្ឌិត Daranee Suvapan ជានាយករង ព្រមទាំងក្រុម ការងារ វេជ្ជបណ្ឌិត និងភ្នាក់ងារសម្របសម្រួលអ្នកជំងឺ រវាង ខ្មែរនិងថៃ បានមកជុំគ្នាមកទស្សនកិច្ចនៅកម្ពុជា ដោយជួបប្រជុំ ជាមួយលោកស្រី ចេរ៉ានណុប វង់មង្គល( Jiranun Wongmongkol )ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និង ជាពាណិជ្ជករថៃនៅកម្ពុជា ប្រចាំស្ថានទូតព្រះរាជណាចក្រ ថៃ ប្រចាំ កម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលពីកម្ពុជា បន្ថែម ទៀត។

ក្នុងដំណើរបេសកកម្មលើកដំបូង មកកម្ពុជារបស់ក្រុមគ្រូពេទ្យ នៃ មន្ទីរពេទ្យថៃខាងលើ បានចុះកិច្ចព្រមព្រៀងជាមួយលោក ច័ន្ទ ឆ័ត្រដារ៉ា ធ្វើជាភ្នាក់ងារផ្លូវការសម្រាប់សម្របសម្រួល ពលរដ្ឋកម្ពុជាទៅទទួលសេវានៅ Sirivej Chanthaburi។

មន្ទីរពេទ្យ Sirivej Chanthaburi ស្ថិតក្នុងខេត្តច័ន្ទបុរី ដែល ជាខេត្តមួយសក្តានុពលរបស់ប្រទេសថៃ ជាប់នឹងព្រំដែនកម្ពុជា ជាប់នឹងខេត្តបាត់ដំបងនិងប៉ៃលិន។ មានពលរដ្ឋខ្មែរជាច្រើន ពីបណ្តាខេត្តនានាដូចជា សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, ប៉ៃលិន, បាត់ដំបង, កោះកុង, ព្រះសីហនុ និងខេត្តកំពង់ស្ពឺ បានទៅព្យាបាលនៅទីនោះ។

មន្ទីរពេទ្យមួយនេះល្បឺខាងព្យាបាលប្រភេទជំងឺ ក្រពះ, ពោះវៀន, មេរោគក្នុងឈាម, ទឹកនោម, លើសឈាម, លើសខ្លាញ់ និង តម្រង់នោម។ មន្ទីរពេទ្យនេះក៏ឈានមុខ ក្នុងព្យាបាលផ្នែក ទី១. ភ្នែក, ២. កែសម្ផស្ស, ៣. ឆ្អឹង, និង៤.លាងឈាម ផងដែរ៕ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner