រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រទេសG20 (Video Inside)
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ រៀបចំឡើងក្របខណ្ឌក្រុមប្រទេសG20 ក្នុង ប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ ដែលកិច្ចប្រជុំនោះក៏មានការចូលរួមពីរដ្ឋលេខាធិការក្រសួង បរិស្ថានកម្ពុជាលោក អ៊ាង សុផល្លែត ផងដែរ។
កិច្ចប្រជុំដែលបានបញ្ចប់កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២លើកោះបាលី បានស្ថិតក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែ រឹងមាំជាងមុន» ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានចូលរួមផ្តល់ធាតុចូលដល់ អង្គប្រជុំថា៖ ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដែលនឹងជួយធានាថាដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួល អាកាស ធាតុនឹងមានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។
ប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះបានព្រមានដល់ប្រទេសមានសេដ្ឋកិច្ច ធំៗលើ ពិភពលោកថា ពួកគេត្រូវតែធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវកម្ដៅផែនដី ។ កិច្ចប្រជុំលើកោះបាលីនៃប្រទេសឥណ្ឌូស៊ីពិនិត្យលើបញ្ហាប្រែប្រួលអាកាសធាតុ បានទន្ទឹមនឹងព្រឹត្តិការណ៍ទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន ដែលសម្លាប់មនុស្សប្រមាណ១ពាន់នាក់ ដែលគេបានបន្ទោសថាដោយសារកត្តាប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំពិនិត្យទៀត គឺនៅទន្ទឹម នឹងមានភាពរាំងស្ងួតធ្ងន់ធ្ងរ បង្កឡើងដោយរលកកម្ដៅខ្លាំងដែលបានកើតឡើង ប្រមាណពាក់កណ្ដាលនៃប្រទេសចិន ។
សេចក្តីរាយការណ៍ពីកោះបាលីបានឱ្យដឹងថា កិច្ចប្រជុំរយៈមួយថ្ងៃនោះ បានចេញត្រឹមតែសេចក្តីប្រកាសសង្ខេបអំពីគោល បំណងនៃកិច្ចប្រជុំ ដោយមិនបានចេញនូវ សេចក្ដីថ្លែងការណ៍រួមឡើយ ក្រោយកិច្ចពិភាក្សា មានការខ្វែងគំនិតគ្នាក្នុងចំណោមប្រទេសសមាជិកទាក់ទងនឹងវិធីសាស្ត្រក្នុងការទប់ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ ។