ខេត្តតាកែវស្ទុះស្ទារដើរមើលផ្លូវខូចក្រោយសម្តេចប្រកាសដកចៅហ្វាយក្រុងតាខ្មៅ ដោយសារមិនយកចិត្តទុកដាក់រឿងផ្លូវ (Video Inside)

អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធ ត្រូវចុះពិនិត្យមើលផ្លូវដែលខូចហើយជួសជុលជាបន្ទាន់។ ការដាក់បទបញ្ជាដើរមើលផ្លូវដែលខូច ដើម្បីជួសជុលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី៣១សីហាថា ការដកអភិបាលក្រុងតាខ្មៅកន្លងមកនេះ គឺដោយសារតែអភិបាលក្រុងរូបនោះ មិនបានគិតគូរការជួស ជុលផ្លូវដែលខូចខាតក្នុងក្រុងតាខ្មៅ។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍

ads banner