អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា រឿងកាត់ដីរដ្ឋចំនួន៤កន្លែងលក់ជារឿងបុគ្គល ហើយអ្នកណាធ្វើអ្នកនោះទទួលខុសត្រូវចំពោះច្បាប់
កំពង់ស្ពឺ៖ ក្រោយពីបែកធ្លាយរឿងធ្វើ(សជណ)លក់ដីរដ្ឋចំនួន៤កន្លែង ជាដីរបស់មន្ទីរកសិកម្មនោះមក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ចំពោះរឿងរ៉ាវទិញដី និងលក់ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺនោះថា លោកមិនបានដឹងនោះទេ ហើយអ្នកណាធ្វើអ្នកនោះទទួល(គេមិនគោរពរដ្ឋបាលខេត្ត) បើនិយាយឲ្យខ្លី(ក្បាលអ្នកណាសក់អ្នកនោះ) ។ ការលើកឡើងរបស់ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺនេះ ក្រោយពីមានក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឹ ជាច្រើនបានរាយការណ៏ ព្រមទាំងចូលជួបប្រាប់ពីដំណើររឿងរ៉ាវបុគ្គលមួយចំនួនរត់ការធ្វើ(សជណ)កាត់ដីរដ្ឋលក់យ៉ាងគគ្លើនមិនឲ្យមន្ត្រីណាម្នាក់បានដឹងនោះឡើយ ។
ជាក់ស្តែងមន្ត្រីកសិកម្មមួយរូបរបស់ខេត្តកំពង់ស្ពឺ ដោយសារតែចង់ចំណេញលុយរាប់លានដុល្លាពីរឿងរត់ការ(ស.ជ.ណ)កាត់ដីអង្គភាពរបស់រដ្ឋលក់រហូត៤កន្លែងកន្លងមក ក្រោយពីបែកធ្លាយ និងតវ៉ារបស់មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកសិកម្មរួចមក កាលពីថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ អង្គភាពអប្សារាបានទទួលលិខិតខុសបច្ចេកទេស និងមានចេតនាធ្វើលិខិតក្លែងដោយគ្មានជំនាញណាចូលរួមចំនួន៤ច្បាប់ រួមមាន៖
១-គំនូសប្លង់រូរាងដីចំការប្រេងខ្យល់ព្រៃផ្តៅ ដែលគូសដោយមន្ទីរកសិកម្ម និងចុះហត្ថលេខាឯកភាពដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លេខ៣១០ កសរន.កស្ព ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ។
២-គំនូសប្លង់រូរាងដីសង្កាត់រដ្ឋបាលព្រៃឈើផ្គង់ ដែលគូសដោយមន្ទីរកសិកម្ម និងចុះហត្ថលេខាឯកភាពដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម លេខ៣២៨ កសរន.កស្ព ចុះថ្ងៃទី១០ ឧសភា ឆ្នា២០១៩ ។
៣-លិខិតស្នើសុំគោលការណ៏ឲ្យក្រុមហ៊ុនមួយមកដោះដូរដីសង្កាត់ព្រៃឈើជាថ្នូរការចំណេញលុយចូលហោប៉ៅ ដោយមិនបានដាក់ដេញថ្លៃ ឬចចាជាមួយមន្ត្រីឲ្យតម្លាភាពឡើយ ។
៤-លិខិតកក់ប្រាក់របស់ក្រុមហ៊នដែលមន្ទីរកសិកម្មបានស្នើសុំ មិនទាន់ទទួលបានសិទ្ធជាផ្លូវការផង បែរជាហ៊ានលក់ដីរបស់រដ្ឋដែលស្ថិតក្នុងនិតិវិធីមិនទាន់ត្រឹមត្រូវទៅឲ្យអ្នកដទៃដោយមិនធ្វើតាមការងាររដ្ឋបាលត្រឹមត្រូវ(រក្សាសិទ្ធិបុគ្គល ឬជនរងគ្រោះ) ។
មានសំនួរជាច្រើនរបស់មន្ត្រីក៏ជាប្រជាពលរដ្ឋបានចោទសួរថា
-តើនណាខ្លះហ៊ានទទួលប្រាក់កក់រាប់ម៉ឺននេះ?
-តើនណាខ្លះដែលចូលរួមបង្កើតលិខិតប្លង់ដីមន្ទីរកសិម្មទាំង៤កន្លែង ដើរអំពាវនាវលក់ក្នុងតម្លៃថ្លៃកបក់ពពកនេះ?
-តើនណាខ្លះផ្តើមគំនិតស្វែងរកក្រុមហ៊ុនមកយកដីរដ្ឋលក់ចែកលុយគ្នា ដោយមិនដេញថ្លៃបែបនេះ? ។
មានសំនួរជាច្រើនបានឆ្លើយតាមរយៈ Comment អាខោនឈ្មោះ cheng Ratha សសេរថា ខ្ញុំតែងតែ ទទួលការណែនាំពីថ្នាក់ដឹកនាំឲ្យការពារដីរដ្ឋ និងបានប្រឹងប្រែងធ្វើការងារទាំងនេះអស់់រយៈពេលជាងម្ភៃឆ្នាំមកហើយ ។ ក្រោយពីឃើញការចុះផ្សាយនេះ ធ្វើឲ្យខ្ញុំ និងមន្ត្រីក្រោមឱវាទក្រញាញ់ខួ! ។ បើពិតដូចការចុះផ្សាយ ដីរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ត្រូវអស់ទាំងស្រុងនៅពេលនេះហើយ។ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយពិនិត្យករណីនេះ ដោយក្តីអនុគ្រោះ ។
ដោយឡែកឈ្មោះsovan Rathanak សសេរថា មន្ដ្រីគ្រាប់ល្ពៅ គ្រាប់ស្អុយ គួរតែបោះចោល ។
មានមន្ត្រីជាច្រើនកំពុងរងចាំមើលចំណាត់ការរបស់ថ្នាក់លើរឿងរ៉ាវដែលមានករណីរត់ការកាត់ដីរដ្ឋលក់បែបនេះ ហើយដើរអំពាវនាវលក់គ្រប់កន្លែងសម្រាប់ដីក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ៕ ម៉ុន សំអ៊ាត