ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តន៍បន្ត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យលទ្ឋផលការងាររយ:ពេល៩ ខែ និងណែនាំប្រគល់ភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្តបន្តក្នុងការបម្រើនិង ដោះស្រាយការលំបាកខ្វះខាត របស់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងពីលទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុងរយៈ ពេល៩ខែគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត ដើម្បីអង្គប្រជុំពិភាក្សាបំពេញបន្ថែម ។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរ សើរ ចំពោះក្រុមលេខាធិការដ្ឋាននៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមនិងថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចមិនខ្លាចនឿយហត់ក្នុងការបម្រើនិងជួយដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង នៅតាម មូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្ត ទី១៖ ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី គ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ត្រៀមផ្តល់ជូនអតីតយុទ្ធ ជនរបស់យើង ដែលគ្មានផ្ទះ គ្មានដី តាមប្រសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

ទី២៖ត្រួតពិនិត្យជាក់ស្ដែងក្រុមគ្រួសារអតីតយុទ្ធជនដែលរស់នៅតាមមូលដ្ឋាន ដែលមានដីតែពុំមានជម្រកស្នាក់នៅសមរម្យពិតប្រាកដ ដើម្បីបន្តសាងសង់ផ្ទះជូនគាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ។

ទី៣៖បន្តធ្វើរបាយការណ៍ជូនឯកឧត្តម អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសុំបន្តការគាំទ្រពីស្ថាប័នអង្គភាពសម្ព័ន្ធមេត្រីភាព រវាងក្រុមគ្រួសារអតីតយុទ្ធជននិងរដ្ឋបាលក្រុង-ស្រុកបណ្តា មន្ទីរ អង្គភាព ស្ថាប័ននានាដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូន ។

ទី៤៖ រៀបចំឯកសារស្នើសុំសេចក្ដីសម្រេច ពីថ្នាក់លើ ដើម្បីតែងតាំងអភិបាលក្រុង-ស្រុក និងអង្គភាពដែលបានកែសម្រួលមុខតំណែងថ្មីជាអនុប្រធាន ស.អ.ក ខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន បណ្តាក្រុង-ស្រុកនីមួយៗ ឡើងវិញ ដោយ ប៊ុន រដ្ឋា

ads banner