អភិបាលខេត្តបាត់ដំបង បានកំណត់ដាក់ឲ្យដំណើរការ និងប្រើប្រាស់ផែនទីទេសចរណ៍នៅក្នុងខេត្ត ជាជំហ៊ានសាកល្បងលើកដំបូង តាមរយៈការប្រើប្រាស់នូវបច្ចេកវីទ្យា “ស្គេន QR-Code”ដែលចង្អុលបង្ហាញទីតាំងគោលដៅ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តលេងក្នុងខេត្ត
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត រួមនិងវិស័យឯកជននានាដែលពាក់ព័ន្ធក្នុងការផ្តល់សេវាក្នុងវិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីដាក់ឆ្លងពិនិត្យជាលើកចុងក្រោយ ដើម្បីសុំកា
គាំទ្រ និងអនុសាសន៍កែលម្អបំពេញបន្ថែមពីចំណុចខ្វះចន្លោះ ដើម្បីឈានទៅដល់ការសម្រេចដាក់ឲ្យប្រើប្រាស់នូវផែនទីទេសចរណ៍ខេត្តបាត់ដំបង និងក្រុងបាត់ដំបង តាមរយៈការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ” ស្គេន QR-Code “ដែលអាចបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកម្សាន្ត នៅក្នុងខេត្ត ។
គោលលបំណងនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង និងអ្វីថែលខេត្តយើងមាន និងដើម្បីជាការបង្ហាញនៅក្នុងQR-Codeនេះ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្ត និងថែមទាំងជួយដល់ការសិក្សាស្រាវជ្រាវ របស់សិស្សនិស្សិតទៀតផង។
តាមរយៈការធ្វើបទបង្ហាញដាក់ឆ្លងផ្ទាំងរូបភាពផែនទី និងរូបភាពគោលដៅសំខាន់ៗ ខាងលើនេះ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះ ក្រុម”ស្នាដៃខ្មែរ” ដែលបានខិតខំរៀបចំគម្រោងខាងលើនេះ ដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម ពីតំបន់កសិ-ទេសចរណ៍ និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានភាពងាយស្រួល កាន់តែទូលំទូលាយ ថែមទាំងជួយបង្កលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ”ស្កេនQR Code”នឹងបង្ហាញនូវផែនទីទេសចរណ៍ ព្រមទាំងគោលដៅសំខាន់នានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់ទៅកម្សាន្ត… ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានសម្រេច និងកំណត់ដាក់ឲ្យប្រើប្រាស់នូវ “ផែនទីទេសចរណ៍ខេត្តបាត់ដំបង និងក្រុងបាត់ដំបង”តាមរយៈការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ក្នុងការ” ស្គេន QR-Code ” លើទូរស័ព្ទដៃ ក្នុងជំហ៊ានដាក់ឲ្យប្រើប្រាសសាកល្បង និងបន្តធ្វើការកែសម្រួលជាបណ្តើរៗ សម្រាប់ថ្ងៃខាងមុខផងដែរ ៕ អត្ថបទ-រូបភាព អ៊ុក សំអាន
សូមចុចលើតំណរនេះ ដើម្បីស្វែងរក https://www.sensei-gem.com/e-map-city



