នាយកដ្ឋានបឋមសិក្សាក្រសួងអប់រំបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃដើម្បីពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២

ភ្នំពេញ ៖ នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន អង្គការដៃគូ អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្គោលសរុបចំនួន ៣៧រូប ស្រី ១៥រូប ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យទម្រង់ និងខ្លឹមសារមេរៀន លើកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២ ដែលជាសៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយគណិតវិទ្យា សៀវភៅលំហាត់កូនស្វាឆ្លាត និងសម្ភារៈសម្រាប់បង្រៀន និងរៀន ដោយមានភាពត្រូវគ្នាជាមួយនឹងខ្លឹមសារមេរៀនទី១០ និងទី១៣។ ក្នុងសៀវភៅសិស្សថ្នាក់ទី៣ ជួយសិស្សឱ្យមានការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃការគិតលេខជាគោល ដើម្បីបន្តការសិក្សាបានល្អទៅកម្រិតថ្នាក់ខ្ពស់ជាបន្តបន្ទាប់ និងការបង្កើតឱ្យមានសង្គតិភាពសម្ភារៈបង្រៀនទាំងអស់ ធ្វើឱ្យគ្រូអនុវត្តការបង្រៀនកាន់តែងាយស្រួល និងទទួលលទ្ធផលល្អ ផ្ដល់វិធីសាស្ត្របង្រៀនដល់គ្រូ ដើម្បីអនុវត្តការបង្រៀន និងរៀនមុខវិជ្ជាគណិតវិទ្យា ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner