រកឃើញយានយន្តល្មើសចំនួន ៤១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកញ្ញានេះ
ភ្នំពេញ ៖ យោងតាម បាយការណ៍ពីនាយកដ្ឋាននគរបាល ចរាចរណ៍និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ០៧ ខែកញ្ញាឆ្នាំ ២០២២ ឱ្យដឹងថាមានចំនួនគោលដៅសរុប ១៤៩ គោលដៅមានយានយន្តចូលគោលដៅចំនួន ៣.៥១៥ គ្រឿងម៉ូតូចំនួន ២.៥៩៣ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៦ គ្រឿងមានម៉ូតូចំនួន ៣៧៩ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អន ក្រ .បកនៅទូទាំងប្រទេស ។
ដោយឡែកក្នុង យៈពេល ៧ ថ្ងៃ ( ថ្ងៃ ទី ០១-០៧ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ១៦.៥៩១ គ្រឿងក្នុងនោះរក ឃើញយានយន្តល្មើសសរុបចំនួន ២.៣៩៩ គ្រឿងម៉ូតូមានចំនួន ២.០២៧ គ្រឿងត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អន ក្រ . បកនៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ០៧ ថ្ងៃ នៃខែកញ្ញា នេះឃើញថាការអនុវត្ត តាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួល បានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ។
សូមជម្រាប់ថានៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់) និងរបួសស្រាល ១នាក់ (ស្រី) គឺកើតឡើង ដោយសារការប៉ះទង្គិចគ្នា ចំនួន ៣លើក ៕ ដោយ៖ ឆៃហួត និងប៊ុនធី