សម្តេចពញាចក្រីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងប្រទេសឡាវ
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅប្រទេសវៀតណាម និងប្រទេសឡាវនៅសប្តាហ៍ក្រោយ។ ដំណើរ ទស្សនកិច្ច នេះ គឺ តប តាម ការអញ្ជើញ របស់ ប្រធានរដ្ឋសភានៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម និង ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ។នេះបើយោងតាមសេចក្តី ជូនដំណឹង របស់អគ្គលេខាធិការរដ្ឋសភានៅថ្ងៃទី ៧ខែកញ្ញាឆ្នាំ២០២២។
សេចក្តីជូនដំណឹង បានឱ្យដឹងថាគណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភានឹង ទៅ បំពេញ ទស្សនកិច្ច ជា ផ្លូវការ និង មិត្តភាព នៅប្រទេស វៀតណាម ចាប់ពី ថ្ងៃទី ១២ ដល់ ថ្ងៃទី ១៤ ខែកញ្ញានិង បន្ត ទស្សនកិច្ច ជា ផ្លូវការ និង មិត្តភាព នៅប្រទេស ឡាវ ចាប់ពី ថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ។ នៅក្នុង ដំណើរ ទស្សនកិច្ច ជា ផ្លូវការ និង មិត្តភាព នៅ សាធារណរដ្ឋ សង្គម និយម វៀតណាម គណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា គ្រោង នឹង ចូលជួប ពិភាក្សា ទ្វេភាគី និង សម្តែង ការគួរសម ជាមួយ ថ្នាក់ដឹកនាំ សំខាន់ៗ របស់ វៀតណាម មាន ជាអាទិ៍ ៖ ជួប សម្តែង ការគួរសម ជាមួយ ឯកឧត្តម ង្វៀន ហ្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការ បក្ស នៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម ឯកឧត្តម ង្វៀន សុន ហ្វូ គ (Nguyen Xuan Phuc) ប្រមុខរដ្ឋ នៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម , ជួបពិភាក្សា ការងារ ទ្វេភាគី ជាមួយ ឯកឧត្តម វឿ ង ឌិ ញ វ៉េ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម , ជួប សម្តែង ការគួរសម ជាមួយ ឯកឧត្តម ហ្វា ម មី ញ ជី ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋ សង្គមនិយម វៀតណាម , ជួប សម្តែង ការគួរសម ជាមួយ លោកជំទាវ ង្វៀន ធី ថា ញ់ (Nguyen Thi Thanh) ប្រធាន គណៈកម្មការ ទទួល បន្ទុក ការងារ ប្រតិភូ និង ជា ប្រធាន សមាគម មិត្តភាព វៀតណាម – កម្ពុជា , ជួប សម្តែង ការគួរសម ជាមួយ ឯកឧត្តម ង្វៀន ឌឹ គ ហ៊ា យ (Nguyen Duc Hai) ប្រធាន ក្រុម មិត្តភាព សភា វៀតណាម – កម្ពុជា និង ទស្សនា បន្ទប់ ប្រពៃណី របស់ រដ្ឋសភា វៀតណាម និង ចុះហត្ថលេខា លើ សៀវភៅ អនុស្សាវរីយ៍ មាស នៅ វិមាន រដ្ឋសភា វៀតណាម ។
បន្ទាប់ពី បញ្ចប់ ទស្សនកិច្ច ជា ផ្លូវការ និង មិត្តភាព នៅ សាធារណរដ្ឋ សង្គមនិយម វៀតណាម គណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភា ដឹកនាំ ដោយ សម្តេច ចក្រី ហេង សំរិន នឹង បន្តដំណើរ ទស្សនកិច្ច នេះ នៅ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ចាប់ពី ថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកញ្ញា ។
នៅក្នុង ដំណើរ ទស្សនកិច្ច ជា ផ្លូវការ និង មិត្តភាព នៅ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ គណៈប្រតិភូ ជាន់ខ្ពស់ រដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា គ្រោង នឹង ចូលជួប ពិភាក្សា ទ្វេភាគី និង សម្តែង ការគួរសម ជាមួយ ថ្នាក់ដឹកនាំ សំខាន់ៗ របស់ ភាគី ឡាវ និង ចូលរួម កម្មវិធី សំខាន់ៗ មួយចំនួន មាន ជាអាទិ៍ ៖- ជួប សម្តែង ការ គួរសម ជាមួយ ឯកឧត្តម ថង លូន ស៊ី សូលី ត (Thongloun SISOULITH) ប្រធានាធិបតីនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ,ជួបពិភាក្សា ការងារ ទ្វេភាគី ជាមួយ ឯកឧត្តម សាយ សំ ភូ ន ភូមិ វិហា ន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ , ជួប សម្តែង ការគួរសម ជាមួយ ឯកឧត្តម ផន ខាំ វី ផា វ៉ាន់ (Phankham VIPHAVANH) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ,ជួប សម្តែង ការគួរសម ជាមួយ ប្រធាន សមាគម មិត្តភាព ឡាវ – កម្ពុជា ,ជំនួប ទ្វេភាគី រវាងប្រធាន គណៈកម្មាធិការ កិច្ចការបរទេស ឡាវ ជាមួយ ប្រធាន គណៈកម្មការ កិច្ចការបរទេស កម្ពុជា និង ទស្សនា ច្រកទ្វារ អន្តរជាតិ កំពង់ផែ ស្ងួត ថា ណា ឡេង និង សួន ភស្តុភារ វៀង ចន្ទ ន៍៕
ដោយ៖ហេង ពិសិដ្ឋ