ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អញ្ជើញចូលរួមបុណ្យសពអនុប្រធានសាខាបក្សភូមិ នៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំ និងសហការី និងថ្នាក់ដឹកនាំគណបក្សឃុំ នាំយកថវិកា និងអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពអនុប្រធានសាខាបក្សភូមិឈ្មោះ ស៊ឹម លី ភេទប្រុស អាយុ៧៨ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ ដោយ បន្សល់ទុកនូវកូនកំព្រាឪពុក ៤នាក់ រស់នៅភូមិគោកសណ្តែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្ដម សោម ស៊ុន បានថ្លែងនូវការសោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់សមាជិកបក្សដ៏សកម្មលោក ស៊ឹម លី បានលាចាកលោក និងបានបួងសួង សូមឱ្យវិញ្ញាក្ខន្ធលោក ស៊ឹម លី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ក្នុងឱកាសចូលរួមពិធីបុណ្យសពនេះ ឯកឧត្ដម សោម ស៊ុន បានចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពរួមមានអង្ករ ៥០គីឡូក្រាម មីជាតិពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយចំនួនផងដែរ ។

ក្រុមគ្រួសារសព លោក ស៊ឹម លី ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ បានសូមគោរពអគុណដ៏ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំង ឯកឧត្ដម សោម ស៊ុន រួមទាំងក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានជួយឧបត្ថម្ភពិធីបុណ្យសព អនុប្រធានសាខាបក្សភូមិ កំពុងមានការខ្វះខាត ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner