ចរចាប្រាក់ឈ្នួល៖ កម្មករភាគច្រើន ចង់បានប្រាក់ឈ្នួលសម ស្រប ទៅ តាម ស្ថាន ភាព តម្រូវ ការ បច្ចុប្បន្ន

ភ្នំពេញ:កិច្ច ប្រជុំ ចរចា ប្រាក់ ឈ្នួល អប្បបរមា របស់ កម្មករ វិស័យ វាយនភណ្ឌ កាត់ដេរ និង ផលិត ស្បែក ជើង បាន ប្រព្រឹត្ត ធ្វើ ឡើង ចំនួន ៣លើ ក រួច មក ហើយ គិត ដើម ខែ កញ្ញា នេះ ។

នៅ ក្នុង កិច្ចប្រជុំ ក្រុម ប្រឹក្សា ជាតិ ប្រាក់ ឈ្នួល អប្បបរមា លើក ទី ៣ កាល ពី ថ្ងៃ ទី ០១ ខែ កញ្ញា ភា គី តំ ណាង កម្មក រនិយោជិត បាន បន្ថយ តួ លេខ ពី ចំនួន ២១៥ ដុល្លារ អាមេរិក មក តួ លេខ ២១៣ ដុល្លារ អាមេរិក ខណៈ ភាគី និយោជក ក៏បាន ដំឡើង តួ លេខ ពី ចំនួន ១៩៤ ដុល្លារ ទៅ តួ លេខ ១៩៦ ដុល្លារ ។ ដោយឡែកអគ្គ លេខា ធិការ ដ្ឋាន ក្រុម ប្រឹក្សា ជាតិ ប្រាក់ ឈ្នួល អប្បបរមា បាន គណនា ឃើញ ថា តួ លេខ ប្រាក់ ឈ្នួល អប្បបរមា សម្រាប់ ឆ្នាំ ២០២៣ គឺ ១៩៧.៨៦ ដុល្លារ ។

ជុំ វិញ បញ្ហា នេះ អ្នក ស្រី កឹម ទិត សុ ភី អាយុ ៣៧ ឆ្នាំ ជា ប្រធាន ផ្នែក ដេរ នៅ រោងចក្រ JIE WEI (Cambodia) garment Factory Limited បាន ប្រាប់ ថា កាល ប្រជុំ រឿង ដំឡើងប្រាក់ ឈ្នួល នេះ បាន ពិភាក្សា គ្នា ជា ច្រើន លើក ច្រើន សា ហើយ ដោយ ពួក អ្នក ស្រី ជា កម្មករ តែង តែ សង្ឃឹម ថា ឆ្នាំ ២ ០២៣ នេះ អាច ឡើង បាន ប្រាក់ ខែ គោល ២០០ ដុល្លារ ។

« កាល ពី ឆ្នាំ ទៅ ពួក ខ្ញុំ ទាម ទារ ២០០ ដុល្លារ ។ តែ ដោយ សារ បញ្ហា កូវីដ ទើប យល់ ស្រប យក ១៩៤ ដុល្លារ តែ បើ ឥលូវ នេះ តម្លើងបាន តែ ១៩៧ ដុល្លារ ទៀត ពួក ខ្ញុំ កម្មករ ស្រែក ហើយ ព្រោះ ទំនិញ ឡើង ថ្លៃ គ្រប់មុខ ណា មួយ ត្រូវ កាត់ លុយ សោធនទៀត » ។

អ្នក ស្រី បន្ថែម ថា កម្មករ គ្រប់ គ្នា គ្រាន់ តែ ចង់ បាន ប្រាក់ ខែ សមរម្យ ហើយ សម ស្រប ទៅ តាម ស្ថាន ភាព តម្រូវ ការ បច្ចុប្បន្ន ប៉ុណ្ណោះ ។ចំ ណែក ឯ កម្មករ រោងចក្រ កាត់ ដេរ សម្លៀក បំពាក់ Simil Cambo Co .,LtD ម្នាក់ ទៀតគឺ អ្នកស្រី អូន វ ណ្ណា អាយុ ៣៤ ឆ្នាំ បាន ធ្វើ ការ ជា កម្មករ ផ្នែក ដេរ អស់ រយៈ ពេល ជាង ១០ ឆ្នាំ ហើយ បញ្ជាក់ ថា ស្រប ពេល ដែល រោង ចក្រ ត្រូវ តម្លើង ប្រាក់ ខែ ឲ្យ កម្មករ គឺ របស់ ប្រើ ប្រាស់ និង ទំនិញ ផ្សេង ៗ នៅ លើ ទី ផ្សារ ទាំង អស់ ត្រូវ ឡើង ថ្លៃ ជា មួយ គ្នា ដែរ ។

អ្នក ស្រី លើក ឡើង ថា « បើ ប្រៀប កាល ពី មុន ដូច ឡើង បាន ២ ដុល្លារ ចឹង ទំនិញ គ្រប់ បែប យ៉ាង ទាំង អស់ ត្រូវ ឡើង ច្រើន ហើយ ទាំង ដឹង ថា រោងចក្រ អត់ ទាន់ ឡើង ប៉ុន្មាន ផង សូម្បី តែ ផ្ទះ ជួល ក៏ ឡើង មុន ៥ ដុល្លារ បាត់ ហើយ » ។ អ្នក ស្រី សង្ឃឹម ថា ប្រសិនបើប្រាក់ ឈ្នួល ដំឡើងបានតែ ១៩៧ .៨៦ នៅ ឆ្នាំ ២០២៣ ជីវភាពអ្នកស្រីទំនងជាអាចទ្រាំទ្ររួចដែរ ក្នុងករណី ទំនិញ គ្រប់ បែប យ៉ាង មិន ដំឡើង ទៅ តាម ប្រាក់ ឈ្មួល ។

រី ឯ កញ្ញា ណាន ណា រី វិញ ជកម្ម ករ រោងចក្រ Xin Hay Tong Clothing កម្មករ ផ្នែក ត្រួត ពិនិត្យ យល់ ថា ប្រាក់ ឈ្នួល ដែល តម្លើង ឲ្យ វា មិន សម ស្រប ទៅ នឹង ការ ចំណាយ ក្នុង ពេល បច្ចុប្បន្ន នេះ ផង ៖ « ប្រាក់ ខែ បើក សព្វ ថ្ងៃ នេះ ចាយ មិន ដល់ ខែ វិញ ផង ខ្វះ មុខ ខ្វះ ក្រោយ ចឹង ។ ចំណាយ ឡើង ច្រើន ជាង មុន លុយ បើក មក បាន តិច តួច » ។

កញ្ញា សំ ណូម ពរ ថា សុំ អោយ ឡើង បាន ២០០ ដុល្លារ ទើប អាច សម ស្រប ទៅ តាម ការ ចំណាយ ក្នុង ពេល បច្ចុប្បន្ន នេះ ព្រោះ របស់ របរ ប្រើ ប្រាស់ឡើងថ្លៃ រហូត ។
សូម រំឭក ដែរ ថា ប្រាក់ ឈ្នួល អប្បបរមា របស់ កម្មករ វិស័យ វាយនភណ្ឌ កា ត់ ដេរ ផលិត ស្បែក ជើង និង សម្ភារៈ ធ្វើ ដំណើរ សម្រាប់ ឆ្នាំ ២០២២ គឺ មាន តួ លេខ ១៩៤ ដុល្លារ ក្នុង មួយ ខែ ។ នៅ ក្នុង ឆ្នាំ ២០២២ នោះ ភាគី ថៅកែ មិន បាន ដំឡើង ប្រាក់ ឈ្នួលដល់កម្មករកម្មការិនីឡើយ ក៏ ប៉ុន្តែ សម្ដេចតេជោនាយក រដ្ឋ មន្ត្រី ហ៊ុន សែន បាន បន្ថែម ២ ដុល្លារ ទៅ លើ ប្រាក់ ខែ គោល ជាហេតុ ធ្វើ ឱ្យ ប្រាក់ ឈ្នួល កម្មករ ឆ្នាំ ២០២២ កើន ដល់ ១៩៤ ដុល្លារ ៕
ដោយ:ជា សុខនី

ads banner