ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចែកអំណោយមនុស្សធម៌ជូនចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ ចំនួន ៥គ្រួសារ
ភ្នំពេញ ៖ ព្រឹកថ្ងៃទី ៨ ខែ កញ្ញាឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ ស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាខណ្ឌតំណាង លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា ខណ្ឌបានដឹកនាំមន្ត្រីចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ចាស់ជរា ស្ត្រីមេម៉ាយជនពិការនិងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយចំនួន ៥គ្រួសារនៅសង្កាត់ក្រាំងធ្នង់ ។
នាឱកាសនោះ ដែ លោកស្រីប្រធានគណៈកម្មាធិកាអនុសាខាបានលេីកឡេីងថានេះជាការយកចិត្តទុកដាក់គិតគូពី ឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយ នោះឡេីយ ពោល“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះដែរ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធានការណ៍ ៣ការពារ និង ៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន អង្ករ ២៥គីឡូក្រាម ទឹកសុីអុីវ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ អំបិល ១កញ្ចប់ ស្ករសរ ១គីឡូ សម្ភារៈផ្ទះបាយ ១ឈុត និងថវិកាចំនួន ១២មុឺនរៀល ៕
ដោយ ៖ តុង សីហា