វៀតណាម៖ ចំនួនមនុស្សស្លាប់ដោយសារភ្លេីងឆេះខារ៉ាអូខេ កើនដល់ ៣៣នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
ចំនួនមនុស្សស្លាប់ដោយសារអគ្គិភ័យឆាបឆេះខារ៉ាអូខេមួយកន្លែងនៅវៀតណាម បានកើនដល់ ៣៣នាក់ហើយ នេះបើតាមអាជ្ញាធរបញ្ជាក់ឲ្យដឹង កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ។
នគរបាលថា ក្នុងចំណោមមនុស្សស្លាប់៣៣នាក់ មានបុរស ១៧នាក់ និងស្ត្រី១៦នាក់ ខណៈដែលប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនបានបញ្ចប់ហើយ។
ហាងខារ៉ាអូខេមួយបានឆេះ នៅខេត្ត ប៊ិញឌឿង (Binh Duong) ភាគខាងត្បូង កាលពីយប់ថ្ងៃអង្គារទី៦ កញ្ញា ២០២២ ដោយដំបូងឡើយ ស្លាប់ត្រឹម ១២នាក់ប៉ុណ្ណោះ ។
អគ្គិភ័យបានរីករាលដាលយ៉ាងឆាប់រហ័ស និងបានជាប់គាំងបុគ្គលិក និងអតិថិជនជាច្រើននៅខាងក្នុង ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៤០០ ម៉ែត្រការ៉េ នៅជាន់ទី ២ និងទី៣ នៃបន្ទប់ជួល ៣ជាន់ ដោយគេដឹងថា ហាងខារ៉ាអូខេនេះបានដំណើរការ អស់រយៈពេល ៥ឆ្នាំ ។
អាជ្ញាធរបានប្រើពេល ៤០នាទី ទើបរថយន្តពន្លត់អគ្គិភ័យ ១៣គ្រឿងបាញ់ពន្លត់៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ