ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន១៩នាក់ទៀត
បាងកក៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៥៨៧ករណីបន្ថែមទៀត ខណៈមានអ្នកជំងឺស្លាប់១៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក៏មានអ្នកជំងឺចំនួន ១,៩៦៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គីតត្រឹមព្រឹកថ្ងៃទី៨ កញ្ញា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៦លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៤៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦១លាននាក់៕
ប្រភពពី បាងកកប៉ុស្តិ៍ , ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ