សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉ូស (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។
សូមជម្រាបថា វិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក ជាវិទ្យាស្ថានមួយរបស់ប្រទេសម៉ាឡេស៊ី មានគោលបំណងផ្តល់ដំបូន្មានជាយុទ្ធសាស្រ្ត សេចក្តីសង្ខេបរបស់ប្រតិបត្តិកម្រិតខ្ពស់ សន្និសីទអន្តរជាតិ តុមូលគោលនយោបាយ និងកិច្ចប្រជុំកំពូលថ្នាក់ជាតិ។ វិទ្យាស្ថានយុទ្ធសាស្ត្រ KSI គឺជាស្ពានរវាងរដ្ឋាភិបាល និងធុរកិច្ច ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។