ប្រមុខយោធាមីយ៉ាន់ម៉ាសរសើរលោក ពូទីន ថា ជាមេដឹកនាលេខ១លើពិភពលោក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះទំនាក់ទំនងទ្វេភាគីជា “វិជ្ជមាន” ជាមួយមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលគាត់បានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោងឡាំង នៅទីក្រុង វ៉្លាឌីវ៉ូស្តុក។

លោក ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាថា មីយ៉ាន់ម៉ា គឺជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍… ទំនាក់ទំនងរបស់យើងកំពុងអភិវឌ្ឍក្នុងលក្ខណៈវិជ្ជមាន។

ជាមួយគ្នានេះ លោក មីន អោងឡាំង បានប្រាប់លោក ពូទីន ថា ខ្ញុំមានមោទនភាពចំពោះអ្នក ពីព្រោះនៅពេលដែលអ្នកឡើងកាន់អំណាចក្នុងប្រទេស រុស្សីបានក្លាយទៅជាប្រទេសលេខមួយក្នុងពិភពលោក ។

លោកបន្ថែមថា យើងនឹងហៅអ្នកមិនមែនគ្រាន់តែជាមេដឹកនាំនៃប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាមេដឹកនាំនៃពិភពលោក ដោយសារតែអ្នកបានគ្រប់គ្រង និងរៀបចំស្ថិរភាពនៅជុំវិញពិភពលោកទាំងមូល។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំង ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលទាំងពីរប្រឈមមុខនឹងភាពឯកោខាងការទូត ដោយសារការធ្វើអន្តរាគមន៍យោធាក្នុងខែកុម្ភៈរបស់ខ្លួននៅអ៊ុយក្រែនដែលគាំទ្រលោកខាងលិច ហើយមីយ៉ាន់ម៉ាវិញ គឺបញ្ហារដ្ឋប្រហារយោធាកាលពីឆ្នាំមុន។

នៅពេលដែលទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចបានរលត់ទៅជុំវិញសង្គ្រាមអ៊ុយក្រែន វិមានក្រឹមឡាំងកំពុងស្វែងរកការបង្វែរប្រទេសខ្លួន ឆ្ពោះទៅកាន់មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិកជាដើម៕ ប្រភព៖ ARAB NEWS ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner