សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណី ទូទាំងប្រទេស ថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគត់អ្នកនិងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ២១ នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៣ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២១ នាក់រួមមាន ៖ ជួញដូរ ៧ ករណីឃាត់១២ នាក់( ស្រី ១ នាក់ ) , ដឹកជញ្ជូនរក្សាទុក៣ ករណីឃាត់៤ នាក់ , ប្រើប្រាស់៣ ករណីឃាត់ ៥ នាក់។ វត្ថុ តាងដែលចាប់យកសរុបក្នុង ថ្ងៃ ទី ០៧ ខែកញ្ញារួមមាន ៖ មេតំហ្វេតា មីន (Ice) ស្មើរ ១៨៥,២៦ ក្រាមនិង ៤ កញ្ចប់ តូច ។
ជាលទ្ធផលខាងលើ ៨ អង្គភាពបានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៧ អង្គភាព ១ / មន្ទីរ ៖ ជួញដូរ ១ ករណីឃាត់ ២ នាក់ ស្រី ១ នាក់ចាប់យក Ice ៣២២,១០ ក្រាម ។ ២ / បាត់ដំបង ៖ រក្សាទុក ១ ករណីឃាត់ ១ នាក់ប្រើប្រាស់ ១ ករណីឃាត់ ១ នាក់ចាប់យក Ice ២៨,៦២ ក្រាម ។ ៣ / កំពង់ចាម ៖ ប្រើប្រាស់ ១ ករណីឃាត់ ៣ នាក់។ ៤ / កណ្តាល ៖ រក្សាទុក១ករណីឃាត់ ១ នាក់ចាប់យក Ice ០,៣២ ក្រាម ។ ៥ / ព្រៃវែង ៖ ជួញដូរ ១ ករណីឃាត់ ១ នាក់ចាប់យក Ice ០,១៣ ក្រាម ។ ៦ / រតនគិរី ៖ រក្សាទុក ១ ករណីឃាត់ ២ នាក់ប្រើប្រាស់ ១ ករណីឃាត់ ១ នាក់ចាប់យក Ice ១ កញ្ចប់តូច ។ ៧ / ព្រះសីហនុ ៖ ជួញដូរ៣ ករណីឃាត់៦ នាក់ចាប់យក Ice ១១,១៤ ក្រាមនិង Wy ០,១៦ ក្រាម ។ កងរាជអាវុធហត្ថ ៖ ២ អង្គភាព
១ / កំពង់ចាម ៖ ជួញដូរ ១ ករណីឃាត់ ២ នាក់ចាប់យក Ice ០,១៧ ក្រាម។ ២ / ស្វាយ រៀង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ចាប់យក Ice ១,១៩ ក្រាម និង Ke ០,១៧ ក្រាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី