សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការ ជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង
ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចបើកសវនាការ ជំនុំជម្រះលើក្រុមជនជាប់ចោទ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុង ខែវិច្ឆិកាឆ្នាំ២០២១។
សូមជម្រាបថា សាវនាការនេះ ត្រូវបានលើពេលវិញ ដោយសារនៅនីតិវិធីចៅក្រមស៊ើបសួរ មានការខ្វះខាតមួយចំនួន និងឱ្យកោះហៅជនរងគ្រោះ និងសាក្សី មកបំភ្លឺ ដូច្នេះ លោកស្រីចៅក្រម បានសម្រេចចាត់របៀបបង្វិលសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីកោះហៅជនរងគ្រោះ និងសាក្សី ឡើងវិញ ក្រោយពីនីតិវិធីស៉ើបសួរ លោកស្រីចៅក្រម និងកំណត់ពេលសាវនាការសារជាថ្មី។ ជនជាប់ចោទមាន ទី១: ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ភេទប្រុសអាយុ ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក។ ទី២: ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ ២៦ឆ្នាំ។ ទី៣: ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ ៣៧ឆ្នាំ។ ទី៤: ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ ២៦ឆ្នាំ។ ៥: ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ ៤២ឆ្នាំ។ ចំណែក ២នាក់ទៀត រត់គេចខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទមាន ១: ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ភេទប្រុសអាយុ ៤៤ឆ្នាំ អតីតប្រធានគណបក្សខ្មែរក្រោក ដាក់ពន្ធនាគារ ៩ឆ្នាំ។ ២: ឈ្មោះ កេត ម៉ាច ភេទប្រុសអាយុ ២៦ឆ្នាំ ដាក់ពន្ធនាគារ ៦ឆ្នាំ។ ៣: ឈ្មោះ អោ រ៉ាម៉ន ភេទប្រុសអាយុ ៣៧ឆ្នាំ ដាក់ពន្ធនាគារ ៨ឆ្នាំ។ ៤: ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុសអាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ ៨ឆ្នាំ។ ៥: ឈ្មោះ នេត ផៃមុនី ភេទប្រុសអាយុ ៤២ឆ្នាំ ដាក់ពន្ធនាគារ ៨ឆ្នាំ។ ករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សាលក្រមនេះក៏បានសម្រេចឱ្យជនជាប់ចោទទាំងអស់រួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន ៥០ម៉ឺនដុល្លារ និងជំងឺចិត្ត ចំនួន ២០០លានរៀល៕ ដោយ៖ ឆៃហួត និងប៊ុនធី