ក្រសួងសុខាភិបាលណែនាំឱ្យការពារការចម្លងវីរុសកូវីដ-១៩ និងការ ពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

ភ្នំពេញ៖ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលចាប់ប្រព្រឹត្ត ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេស ដែលកំពុងរស់ នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការ ការពារ សុខភាពផ្ទាល់ខ្លួន ពីការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ជាដើម។ នេះគឺជាសេចក្តីប្រកាសណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងទីវត្តអារាម គណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធាន ការសុខាភិបាល«៣ការពារ និង៣កុំ» សង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា។

បន្ថែមពីនេះទៅទៀត ចំពោះការពុលអាហារ ក្រសួងបានអំពាវនាវ ដល់ ប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកស្អាត ដើម្បីចម្អិនអាហារ និងរៀប ចំទុកដាក់ ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្តៅលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយ ពេល សម្រាប់ តែការ បរិភោគមួយពេល។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ប្រជាជនកម្ពុជាដែល បាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានអត្រាគ្របណ្ដប់ខ្ពស់លើសពី ៩៤ភាគរយ ក្នុងចំណោមប្រជាជនប្រមាណ ១៦លាននាក់ ដែលបាន អនុញ្ញាត ឱ្យមានការបើកដំណើរការ ប្រទេសឡើងវិញ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅ លើសកលលោករបស់អង្គការសុខភាពពិភពលោក (WHO) មានករណីជំងឺ កូវីដ សរុបចំនួនជាង ៦០០លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុបជាង ៦លាន ៤០០ពាន់នាក់ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖ជា សុខនី

ads banner