ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ ភាពធូរស្រាលរាតត្បាតកូវីដ-១៩ បច្ចុប្បន្ន មួយចំណែកធំ កើតចេញពីក្រុមពេទ្យយុវជន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ព័ន្ធ គ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកខ្លាំងក្លាជាមួយរាជរដ្ឋាភិបាល ចុះជួយចាក់វ៉ាក់សាំងកូវីដ១៩ ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងអំឡុង ពេល កម្ពុជាត្រូវបានរាតត្បាតកូវីដ១៩ រយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-11_12-36-43-3-1024x684.jpg)
យោងតាមក្រុមគ្រូពេទ្យ ស.ស.យ.ក បញ្ជាក់ថា យើងមាន មោទកភាព ខ្លាំង ណាស់ ដែល បានយកចំណេះជំនាញសុខាភិបាលរបស់ខ្លួន រួមចំណែក្នុង សកម្មភាព ស្ម័គ្រចិត្ត ចាក់ វ៉ាក់ សាំង ការពារកូវីដ១៩ និងព្យាបាលអ្នកជំងឺកូវីដ រហូតធ្វើឲ្យស្ថានការណ៍កូវីដ១៩ ទូទាំងប្រទេស មានការធូរស្រាលមកដល់ពេលបច្ចុប្បន្ន។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-11_12-36-44-1024x684.jpg)
លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងថា នៅ ក្នុង យុទ្ធ នាកា រប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ១៩ជាង២ឆ្នាំនេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះចាក់វ៉ាក់សាំង និងពិនិត្យព្យាបាលកូវីដ១៩នៅតាមបណ្តាខេត្តរាជធានីចំនួន២៥ ក្នុង នោះបា នចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋទូទៅបានជាង២លានដូស បា ន ព្យាបាល អ្នក ជំងឺ កូវីដ ១៩ បានជាង ២ម៉ឺន៦១៤៦នាក់ និងបាន ពិគ្រោះពិ និត្យ ព្យាបាល ជំងឺ កូវីដ តាម ប្រព័ន្ធ អន ឡាញ បាន ប្រមាណ១២៧០នាក់។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-11_12-36-43-1024x684.jpg)
កក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បបានបានថ្លែងអរគុណដល់ សមាជិក សមាជិក សម្ព័ន្ធ គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានរួម គ្នា ស្ម័គ្រ ចិត្ត ចូល រួម ចំណែក ជា មួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩ និង បាន ធ្វើ ឲ្យ ស្ថាន ការណ៍រាតត្បាតកូវីដ១៩មានការធូរស្រាលរហូតមកដល់បច្ចុប្បន្ននេះ។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-11_12-36-44-2.jpg)
ឯកឧត្តមបានចាត់ទុកថា ស្ថានការណ៍កូវីដ១៩ដែលមានភាពធូរស្រាលដូចបច្ចុប្បន្ននេះ គឺមួយចំណែកធំ បានមកពីការ ចូល រួម ពី សម្ព័ន្ធ គ្រូពេទ្យ យុវជ ន មក ពី សហ ភា ព សហព័ន្ធ យុវជន ក ម្ពុជា ស.ស.យ.ក។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-11_12-36-45.jpg)
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ១៩នោះ ស.ស.យ.ក មានក្រុមពេទ្យស្ម័គ្រចិត្តប្រមាណជិត ១២៨០០នាក់ និង មាន ក្រុម ពេទ្យ ថ្មី ចំនួន ៤២២១ នាក់ ទៀត នៅមិនទាន់បានប្រកាសចូលជាសមាជិក ខណៈក្រុម ពេទ្យ ស្ម័គ្រ ចិត្ត ទាំង អស់ នោះ គឺចូលរួមយ៉ាងសកម្មភាពក្នុងការចុះចាក់វ៉ាក់សាំងកូវីដ១៩ ចុះពិនិត្យ និង ព្យាបាល ជំងឺ កូវីដ ១៩ និងព្យាបាលជំងឺនានាទៀតនៅក្នុងបរិបទកូវីដ១៩ ៕ ដោយ: វណ្ណលុក