មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរស្អាតបំផុតរបស់ពិភពលោក គ្រោងធ្វើនៅខេត្តព្រះសីហនុ ស្របពេលនៃពិធីបុណ្យសមុទ្រ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈអភិបាលខេត្តព្រះសីហនុ និងអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកបានប្រជុំពិភាក្សាគ្នា ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកដែលគ្រោងធ្វើនៅខេត្តព្រះសីហនុ។
លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក និងយាយថា យើងនឹងគ្រោងរៀបចំពសន្និបាតក្លឹបឆ្នេរសមុទ្រដែលមានសមាជិកក្លឹបឆ្នេរសមុទ្រទាំងអស់នៅលើពិភពលោក។ សន្និបាតនេះភ្ជាប់ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ស្របពេល ខេត្តនេះមានផ្លូវស្អាត មានសុវត្ថិភាព និងមានលក្ខខណ្ឌល្អជាច្រើនទៀត ជាឪកាសយើងចូលរួមបុណ្យសមុទ្រ។
លោក បានបញ្ជាក់ថា ពិតណាស់ពាក់ព័ន្ធនឹងជំងឺកូវិដ៩, កម្ពុជាមានភាពក្លាហានរៀបចំព្រឹត្តការធំៗដូចជាកិច្ចប្រជុំអន្តរជាតិជាច្រើន និងការទទួលនាវា Wasterdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ទន្ទឹមនោះយើងក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីរៀបចំការប្រណាំងកង់អន្តរជាតិ និងស្វែងរកដៃគូរទស្សនកិច្ចខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជាឆ្នេរទាំង៤។ លោកបន្តថា ការរៀបចំកាប្រណាំងកង់អន្តរជាតិនៅខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលមានវិញ្ញាសារបុរស និងនារី បើអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីបានភាព យើងនឹងរៀបចំការប្រណាំងកង់អន្តរជាតិនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អគ្គនាយកក្លឹបឆ្នេរសមុទ្រ និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូអញ្ជើញមកកាន់ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តរីករាយចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២។ដោយសារមានការគម្រាមកំហែងដោយជំងឺកូវីដ បានធ្វើអោយយើងជួបការលំបាក។
ឧបស្គគដែលយើងបានឆ្លងកាត់កន្លងមក មិនមានអ្វីជាការរារាំងសម្រាប់សន្និបាតរបស់យើងទៀតទេ យើងក៏បានធ្វើការប្រជុំច្រើនដងមកហើយទាក់ទងនឹងរៀបចំបុណ្យសមុទ្រ ក៏ដូចជាការរៀបចំសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២ខាងមុខនេះ
នៅខេត្តព្រះសីហនុ។
បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ កាន់តែធ្វើឪ្យព្រឹត្តិការនេះកាន់តែមានភាពផុលផុសថែមទៀត បង្ហាញពីសមត្ថភាពខិតខំរបស់់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។
ឯកឧត្តម បានបង្ហាញការគាំទ្ររីករាយក្រៃលែងចំពោះដំណើការមហាសន្និបាតក្លឹបឆ្នេរ និងបុណ្យសមុទ្រនាពេលខាងមុខនេះ ក្រោមការដឹកនាំរៀបចំដោយបណ្ឌិត ថោង ខុន ធ្វើឪ្យភាពជោគជ័យនៃកិច្ចប្រជុំ និងបុណ្យសមុទ្ររបស់យើងពិតជាការទទួលបានការសាទរពីភ្ញៀវថ្នាក់ជាតិ អន្តរជាតិ៕ ខៀវ សាវ៉ុន